ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់…

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់…

បើយោងតាមការប្រកាស​របស់ក្រសួង​ធនធានទឹក និង​ឧតុនិយមឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដោយសារតែទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន ព្រមទាំង​ឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៧-៣៩អង្សាសេ។ ដោយឡែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៦- ៣៨ អង្សាសេ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទាំងពីរ​មានភ្លៀងធ្លាក់ដោយផ្នែក ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំ ដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៣-៧។

រីឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣២-៣៤អង្សាសេ ស្ថានភាពបែបនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧។ ទន្ទឹមនឹងនោះ តំបន់ទាំងបីនឹងមានស្ថានភាពភ្លៀងកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅថ្ងៃទី៨ផងដែរ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!