ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ បន្តធ្វើនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ បន្តធ្វើនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣

បន្ទាប់ពីបានធ្វើនៅខេត្តពោធិ៍សាត់ កាលពីខែមេសាកន្លងទៅ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងបន្តធ្វើនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ មុនមួយថ្ងៃនៃយុទ្ធនាការ នៅរសៀលថ្ងៃទី៨ ខែឧសភានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានដឹកនាំធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនសាធារណជនអំពីគោលបំណងនៃយុទ្ធនាការអន្ទាក់សូន្យ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនិងសត្វព្រៃ។ សន្និសីទសារព័ត៌មានមានការអញ្ជើញចូលរួមពីឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ, មន្ត្រីក្រសួងបរិស្ថាន, អង្គការ CI, អង្គការWWF, អង្គការ WA, អង្គការ WEA, អង្គការ Nature Life, តំណាងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងមីជាតិ ព្រមទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើនរូបទៀត។គួរបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនៅក្នុងដំណាក់កាលទី១ ដែលតម្រង់ទិសទៅកាន់៦ខេត្ត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តរតនគិរី បានបិទបញ្ចប់យ៉ាងជោគជ័យ។ ចំណែក យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នឹងតម្រង់ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តសៀមរាប នៅក្នុងបុព្វហេតុ ដើម្បីបរិស្ថាន ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទនៅកម្ពុជា។

តាមរយៈយុទ្ធនាការនេះ នឹងរំពឹងថា បរិមាណអន្ទាក់នឹងត្រូវថយចុះនៅក្នុងតំបន់ការពារធម្មជាតិ ហើយអ្នកដែលនិយមបរិភោគសាច់សត្វព្រៃ នឹងបញ្ឈប់ការបរិភោគ ហើយភោជនីយដ្ឋានកាន់តែច្រើនឡើងនឹងចូលរួម ហើយប្រកាសថា ជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ និងសាធារណជនកាន់តែច្រើននឹងប្តេជ្ញាមិនបរិភោគសាច់សត្វព្រៃថែមទៀត។ ជាក់ស្តែងក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ក្នុងចំនួន៦ខេត្ត មានភោជនីយដ្ឋាន សរុបចំនួន៥២ បានប្រកាសមិនលក់សាច់សត្វព្រៃ និងដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់និងខេត្តកំពង់ស្ពឺ មានភោជនីយដ្ឋាន សរុបចំនួន២៦ បានប្រកាសជំហរមិនលក់សាច់សត្វព្រៃផងដែរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការដៃគូនៃយុទ្ធនាការ បានបង្កើតជា QR Code សម្រាប់សាធារណជនទូទៅអាចស្កេនចូលទៅបំពេញដើម្បីធ្វើការប្តេជ្ញាចិត្តបញ្ឈប់ការបរិភោគនិងការជួយដូរសត្វព្រៃជាមួយប្រជាជនដទៃទៀត ហើយបន្ទាប់ពីបង្កើតរួចជាង៣ខែមកនេះ មានប្រជាពលរដ្ឋជាង៤ពាន់នាក់ បានស្កេនចូលទៅបំពេញជាលាយលក្ខណ៍អក្សរដើម្បីបង្ហាញពីការសន្យា និងប្តេជ្ញាចិត្តរបស់ខ្លួនមិនបរិភោគសត្វព្រៃ។តាមរយៈយុទ្ធនាការនេះដែរ ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ បានបង្ហាញឆន្ទៈរួមគ្នា ធ្វើការរួមគ្នា ដោយឈរនៅលើមូលដ្ឋាននូវការស្វែងរកដំណោះស្រាយរួមគ្នា ចំពោះកត្តាប្រឈម និងការគំរាមកំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិ ដែលកំពុងតែកើតមានសំដៅសម្រេចបាននូវគោលបំណងរួមតែមួយ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ និងបញ្ឈប់ការជួយដូរសត្វព្រៃដែលហាមឃាត់ដោយច្បាប់៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!