ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ឈ្មួញឈើនិងមន្រ្តីបរិស្ថាន ឃុបឃិតគ្នាព្រួតប្តឹងអ្នកកាសែត ត្រូវបានតុលាការ…

ឈ្មួញឈើនិងមន្រ្តីបរិស្ថាន ឃុបឃិតគ្នាព្រួតប្តឹងអ្នកកាសែត ត្រូវបានតុលាការ…

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក សឿ សុជា អ្នកសារព័ត៌មានTNMប្រចាំខេត្តលំពង់ធំបានទៅបំភ្លឺតាមដីការកោះរបស់តុលាការជាមួយលោកមេធាវីទាក់ទងទៅនឹងបណ្តឹងរបស់របស់ឈ្មួញឈើត្រូវតុលាការចាត់ការយ៉ាងបន្ទាន់។បើយោងតាមពាក្យបណ្តឹងពីមន្រ្តីបរិស្ថាននិងពីររូបទៀតគឺ ស៊ុន វិចិត្រ និង ហេង នី អ្នករកស៊ីឈើនោះ បានប្តឹងពីបទ កំហែងយក។ ចំណែក លោក សឿ សុជា ជាអ្នកសារព័ត៌មានក៏បានប្រាប់ព័ត៌មានមុនពេលឃាត់ខ្លួនថា៖ កន្លងទៅរូបលោក និង អ្នកបានប្តឹងទាំង២នោះ ក៏បានជជែកគ្នាពាក់ព័ន្ធកញ្ចប់លុយដែរ ដោយមានការព្រមព្រៀងគ្នាបង់ជាប្រចាំដោយស្ម័គ្រចិត្តរៀងៗខ្លួន ដោយមិនបង្ខិតបង្ខំ។នេះវាសមទំនងដូចក្នុងអាជ្ញាប័ណ្ឌរបស់ក្រសួងព័ត៌មានដែលអនុញាតឲ្យធ្វើអាជូវកម្ម មានន័យម៉្យាងទៀតថា៖ការចុះយកព័ត៌មានឬការចេញផ្សាយអាចទទួលយកតម្លៃចុះផ្សាយឬទំហំការងារតាមកិច្ចព្រមព្រៀងគ្នា។ជាមួយគ្នានេះស្ថាប័ន ព័ត៌មាន TNMអនឡាញជាស្ថាប័នគោរពច្បាប់យ៉ាងពេញលេញនិងមានលំដាប់ជាសហគ្រាសបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវ។អ្នកសារព័ត៌មានរូបនេះ ត្រូវបានបុគ្គលនិងបក្ខពួកថ្នាក់ធំៗមួយចំនួនក្នុងខេត្តមកហាមប្រាមមិនអោយលូកជ្រៅពេកទេចំពោះព័ត៌មានដែលប៉ះពាល់ដល់ខេត្ត ជាពិសេសគឺពាក់ព័ន្ធនិងរដ្ឋបាលព្រៃឈើតែម្តង ។ទាំងនេះមានន័យថាលោក សុជា ត្រូវបានអ្នកមានអំណាច កំណត់ឬវ៉ាស់ដីឲ្យដើរគឺមិនផ្តល់សេរីភាពឯករាឆជនោះឡើយ។ បន្ថែមពីលើនេះការផ្សាយជួយប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ ផ្សាយអំពីការកាប់បំផ្លាញព្រៃឈើ ជាបញ្ហាជួយសង្គមដែលមានប៉ះពាល់ដល់បុគ្គលឬក្រុមណាមួយនោះ នាំឲ្យថ្នាក់ដឹកនាំមួយចំនួនក្នុងខេត្តខឹងឆេះដំ ព្រោះការបកអាក្រាតដូចស្រាតខោ។ មានពាក្យបណ្តឹងពីបុគ្គលបរិស្ថាន និងឈ្មួញរកស៊ីឈើ ហើយអ្នកដែលប្តឹងនោះត្រូវគេទម្លាយថា៖មិនចង់ប្តឹងទេតែថ្នាក់លើដាក់សម្ពាធ (អោយខ្ញុំធ្វើយ៉ាងមិច បើសំពាធខាងលើ បើចុះទឹកក្រពើ ឡើងលើខ្លា)លោកសែមប៉ូរ៉ា អគ្គនាយកសារព័ត៌មានTNMបានប្រាប់សារព័មានយើងថា៖……………..

(សូមស្តាប់សម្តីរបស់លោកសែមបូរ៉ា)។
គួររម្លឹកបញ្ចាក់ថា៖លោក សឿ សុជា សហការីព័ត៌មានTNMមានទីលំនៅភូមិវាលតូចឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវព្រះរាជអាជ្ញារង ចេញដីការកោះឲ្យចូលខ្លួនហើយចៅក្រមស៊ើបសួរ ម៉ែន រដ្ឋានៃសាលាដំបូងខេត្តកំពង់ធំ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ពីបទចោទតាមពាក្យបណ្តឹង ៖ញ៉ុះញ៉ុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថ៌ ញ៉ុះញ៉ុងឲ្យមានការរើសអើង អំពើញ៉ុះញ៉ុងឲ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន បរិហារកេរ្ត៍ជាសាធារណៈ និងបរិហារកេរ្ត៍តាមសារព័ត៌មាន។
ប្រភពពីអ្នកដឹងរឿងមួយចំនួនទម្លាយឲ្យដឹងថា៖មានថ្នាក់ដឹកនាំមានអំណាចមួយចំនួនតូចដូចជាមន្រ្តីសមត្ថកិច្ច និងពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់ខេត្តទៀតផងនៅពីក្រោយរឿងនេះដែលបានបាត់បង់ប្រយោជន៍ដោយសារតែការចេញផ្សាយរបស់អ្នកសារព័ត៌មានឈ្មោះសឿសុជានេះហើយក៍ក្លាយទៅជារឿងគំនុះផ្ទាល់ខ្លួនឈានដល់ឃុបឃិតគ្នាជាប្រព័ន្ធដើម្បីកំចាត់អ្នកសារព័ត៌មានរូបនេះ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!