ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

ចៅសង្កាត់រងនៃសង្កាត់រមនា លោក ហ៊ួរ ណារិន ផឹកស៊ីស្រវឹងទាញកែវស្រា គប់បុរសចំណាស់ម្នាក់រួមតុជាមួយបណ្តាលឲ្យរងរបួសដេរជាច្រើនថ្នេរ

ចៅសង្កាត់រងនៃសង្កាត់រមនា លោក ហ៊ួរ ណារិន ផឹកស៊ីស្រវឹងទាញកែវស្រា គប់បុរសចំណាស់ម្នាក់រួមតុជាមួយបណ្តាលឲ្យរងរបួសដេរជាច្រើនថ្នេរ

ខេត្តមណ្ឌលគិរី÷ ប្រភពព័ត៌មានបានឱ្យដឹងថា នៅ យប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣ មានកម្មវិធីផឹកស៊ីមួយបានរៀបចំឡើង នៅចំណុចផ្ទះឈ្មោះ មើក ងឿន ស្ថិតនៅភូមិពូត្រុំក្រុម១ សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។ កម្មវិធីផឹកស៊ីសប្បាយដែលមានការចូលរួមពីលោកចៅសង្កាត់រងនៃសង្កាត់រមនា ហាក់ដូចជាប្រព្រឹត្តទៅយ៉ាងរីករាយប៉ុន្តែស្រាប់តែមានទំនាស់ពាក្យសម្ដីរវាងអ្នកចូលរួមក្នុងកម្មវិធីនិងបុរសតួនាទីជាចៅសង្កាត់រងបានផ្ទុះឡើង។

ចរិតធូរថ្លៃនៃមន្ត្រីរាជការក្នុងតួនាទីជាចៅរងសង្កាត់រមនា ប្រើអំពើហិង្សាដោយទាញកែវស្រាគប់ទៅលើបុរសចំណាស់ម្នាក់ដែលជាជនជាតិព្នងរួមតុផឹកស៊ីបណ្ដាលឲ្យរយៈក្បាលរងរបួសធ្ងន់ ។ យ៉ាងណា ក៏ដោយចៅសង្កាត់រង មិនមានទោសដល់ថ្នាក់ជាប់គុក ច្រវ៉ាក់នោះទេ ក៏ព្រោះតែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជា ពិសេសស្ថាប័នជំនាញមិនយកច្បាប់មកអនុវត្ត។របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ទំនាស់ពាក្យសម្ដីតឹងសរសៃក នៅកម្មវិធីផឹកស៊ីបានកើតឡើងរវាងលោកចៅសង្កាត់រងនិងបុរសចំណាស់ម្នាក់ដែលជាជនជាតិព្នង ដែលធ្វើឲ្យលោក ហួរ ណារិន នៅសង្កាត់រងសង្កាត់រមនា ទាញកែវស្រាគប់ទៅ លើឈ្មោះជ្រាង ណើប ភេទ ប្រុស អាយុ ៦៣ ឆ្នាំបណ្ដាលឱ្យរងរបួសក្បាលហូរឈាមស្រោចពេញមុខ។ របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះជ្រាង ណើប ភេទប្រុសអាយុ ៦៣ ឆ្នាំ ជនជាតិ ព្នង មុខរបរមន្ត្រីចូលនិវត្ត៍មានទីលំនៅ ភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ។ រីឯជនបង្កឈ្មោះ ហួរ ណារិន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ព្នង មុខរបរ ចៅសង្កាត់រងរមនា មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ករណីអំពើហិង្សានេះកើតឡើងដោយសារតែទំនាស់ពាក្យសម្ដីពេលផឹកស៊ីស្រវឹង។ បើទោះជាជនរងគ្រោះរងរបួសធ្ងន់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមិនចាប់ខ្លួនលោកហួរ ណារិនបញ្ជូនទៅចាត់ការតាមច្បាប់នោះដែរ។ តើមូលហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនចាត់វិធានការចំពោះករណីហិង្សានេះ ឬមួយខ្លាចអំណាចលោកហួរ ណារិនចៅ សង្កាត់រងរមនានោះ ។ យ៉ាងណាក៏ដោយគេសង្ឃឹមថាសមត្ថកិច្ចផ្សេងទៀតនៅខេត្តមណ្ឌលគីរីជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!