ខេត្តកំពង់ស្ពឺ÷នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះមានប្រជាពលរដ្ឋជាច្រើននាក់ អ្នកខ្លះកាន់សំណាញ់ ខ្លះកាន់ស្នរ និងខ្លះកាន់កញ្ច្រែង ដើម្បីចុះចាប់ត្រីនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈត្រីកំពុងពុលទឹកដោយមិនទាន់ដឹងពីមូលហេតុ។ ពលរដ្ឋដែលនាំគ្នាទៅនេសាទត្រីក្នុងស្ទឹងនេះ បានឱ្យដឹងថា នៅព្រឹកនេះពួកគាត់នាំគ្នាមកចាប់ត្រី ព្រោះត្រីក្នុងស្ទឹងបានពុលទឹក ។ នេះជាឆ្នាំទី២ហើយដែលត្រីក្នុងស្ទឹងនេះបានពុល បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ត្រីពល និងខ្លះងាប់ជាបន្តបន្ទាប់នេះ គឺបណ្ដាលមកពីប៉ុន្មានថ្ងៃមុន មានភ្លៀងធ្លាក់មួយមេ ធ្វើឲ្យកាកសំណល់ ស្វាយ ហូរចេញពីតាមបណ្ដារោងចក្រមួយចំនួន ធ្លាក់ចូលក្នុងដងស្ទឹង ទើបធ្វើឲ្យត្រីពុល និងងាប់ ដូច្នេះ៕