(កំពង់ស្ពឺ)៖ ផ្ទះប្រជាពលរដ្ឋចំនួន៥៧ខ្នងរងការខូចខាតដួលរលំបន្ទាប់ពីមានភ្លៀងខ្យល់កន្ត្រាក់នៅក្នុងភូមិសាស្ត្រស្រុកថ្ពងកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។លោកវរសេនីយ៍ឯក ហ៊ិន សុខហុន អធិការនគរបាលស្រុកថ្ពងបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋទាំង៥៧ខ្នងមានចំនួនបីភូមិស្ថិតក្នុងឃុំរុងរឿង ស្រុកថ្ពង ។
មួយ ភូមិចំបក់ស រងការខូចខាតចំនួន១២ខ្នងផ្ទះ ពីរភូមិរលាំងថ្លើង រងការខូចខាតចំនួន១៨ខ្នងផ្ទះ និងភូមិថ្មី រងការខូចខាតចំនួន២៧ខ្នងផ្ទះ។លោកបានបន្តទៀតថាសរុបទាំងបីភូមិមានចំនួន៥៧ខ្នងផ្ទះ ហើយផ្ទះដែលរងការខូចខាតធ្ងន់មានចំនួន៧ខ្នង ក្នុងហេតុការណ៍នេះដែរមិនមានគ្រោះថ្នាក់មនុស្សឬសត្វទេ៕