ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

ចាប់ឃាត់ខ្លួនថៅកែខារ៉ាអូខេយីហោ(មាន់ស្រែ បន្លែធម្មជាតិ)ពាក់ព័ន្ធជួញដូរផ្លូវភេទនិងរំដោះនារីរងគ្រោះ១៨នាក់ នៅស្រុកបរសេដ្ឋ…

ចាប់ឃាត់ខ្លួនថៅកែខារ៉ាអូខេយីហោ(មាន់ស្រែ បន្លែធម្មជាតិ)ពាក់ព័ន្ធជួញដូរផ្លូវភេទនិងរំដោះនារីរងគ្រោះ១៨នាក់ នៅស្រុកបរសេដ្ឋ…

កំពង់ស្ពឺ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរមូលដ្ឋាន ឆ្មក់ចូលទីតាំងហាងខារ៉ាអូខេមួយកន្លែង សង្ស័យបង្កប់សេវាបម្រើផ្លូវភេទដល់ភ្ញៀវដែលចូលទៅកម្សាន្តនៅទីនោះ។ ករណីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងទីតាំងខារ៉ាអូខេយីហោ(មាន់ស្រែ បន្លែធម្មជាតិ) ភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។លោក ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយ លោកស្រីវរសេនីយ៍ឯក មួន មល្លិការ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក។ ទីតាំងខារ៉ាអូខេ យីហោ(មាន់ស្រែបន្លែធម្មជាតិ) មានបន្ទប់ផ្ដល់ឱ្យភ្ញៀវអាចរួមភេទដោយយកកម្រៃពីស្រីបម្រើ និងភ្ញៀវ ក្នុងនោះមានបន្ទប់ចំនួន ២ ដែលត្រូវបានកំណត់ថា ជាកន្លែងបានអនុញ្ញាត និងប្រព្រឹត្ដកន្លងមក។

យោងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន ៣នាក់ ដែលរកឃើញថា បានជាប់ពាក់ព័ន្ធក្នុងការអនុញ្ញាត និងផ្ដល់សិទ្ធិទទួលកម្រៃពីភ្ញៀវ និងនារីបម្រើសេវាផ្លូវភេទ ក្នុងនោះ ឈ្មោះ យូ អាត់ ភេទប្រុស អាយុ៤៥ឆ្នាំ(ជាថៅកែ) ឈ្មោះ ឈឹម សុធាវី ភេទស្រី អាយុ ៥២ឆ្នាំ(ជាថៅកែ) និងឈ្មោះ លី ខ្មុំ ភេទស្រី អាយុ ៣០ឆ្នាំ ជាមេការគ្រប់គ្រងនារី។សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចក៏បានធ្វើការសង្គ្រោះនារីចំនួន ១៨នាក់ ដែលជាមុខសញ្ញាបម្រើសញ្ចាកម្ម។ នៅចំពោះមុខសមត្ថកិច្ចនារីទាំង ១៨នាក់ បានអះអាងថា ពួកគេជានារីរងគ្រោះដោយថៅកែបញ្ចុះបញ្ចូលឱ្យទទួលភ្ញៀវ ដើម្បីរកម្រៃចែកគ្នា។ បច្ចប្បន្នកម្លាំងសមត្ថកិច្ចបានកំពុងដំណើរការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!