ខេត្តកំពង់ស្ពឺ៖ លុយចំនួន១០៦០០ដុល្លារ និងលុយខ្មែរ៨០០០០០រៀលព្រមទាំងទូរស័ព្ទចំនួន៧គ្រឿងនិងចិញ្ចៀនផ្លាកទីន១វង់ទំងន់៥ជីត្រូវបានក្រុមចោរហារយលួចយកទៅបាត់ ដោយសុវត្ថិភាព ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ក្នុងដំណេកនាពេលរាត្រីបថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីចោរកម្មមួយបានកើតឡើង ដោយក្រុមចោរបានចូលលួចយក កាបូប។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រង់សំដីម្ចាស់ផ្ទះលោក ច .ត រស់នៅក្នុងភូមិកើតហេតុខាងលើ បានរៀបរាប់ថាក្រោយពីលោកសំរាកការងារនាព្រលប់ថ្ងៃខែដដែល ខាងលើលោកបានហូបបាយជុំគ្រួសារនិងអង្គុយលេងជាមួយបងប្អូនរហូតដល់ម៉ោង១០យប់ក៏បែកគ្នាសំរាកអស់ទៅ។
ប្រភពព័ត៌មានបន្តទៀតថា ពេលសំរាកម្ចាស់ផ្ទះបានដាក់កាបូបលុយក្បែរក្បាលដំណេកព្រោះជាទំលាប់ទៅហើយ ដោយក្នុងនោះមានលុយនិងទូរស័ព្ទផងដែរ ដោយមិនដឹងថាក្រុមចោរបានផ្លោះរបងចូលតាំងពីពេលណានោះទេ។ម្ចាស់ផ្ទះបានបន្តទៀតថាលុះដល់ម៉ោង៤ទៀបភ្លឺពេលលោកភ្ញាក់ដឹងខ្លួនក៏រាវរកកាបូបដើម្បីយកថ្នាំមកលេបតែរកមិនឃើញក៏ផ្អើលឆោឡោឡើង និងបានទូរស័ព្ទ រាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុបានធ្វើកំណត់ហេតុដើម្បីកំណត់មុខសញ្ញាក្រុមជនសង្ស័យដែលធ្វើសកម្មភាពនោះ។
ក្រោយមកក៏មានអ្នកលក់បន្លែប្រទះឃើញកាបូបដែលក្រុមចោរលួចយកទៅ រើ កកាយក្បែរមាត់ស្រះទឹកនៅខាងជើងភូមិហើយបានយកកាបូបនោះទៅជូនសមត្ថកិច្ចដោយនៅសល់តែកាតសំគាល់ខ្លួន និងប័ណ្ណសំគាល់ខ្លួនផ្សេងៗរបស់ម្ចាស់កាបូបតែប៉ុណ្ណោះ។
ម្ចាស់ផ្ទះបានបញ្ជាក់ផងដែរថាលុយដែលបាត់បង់ទៅមួយចំនួនជាលុយក្រុមហ៊ុនមួយចំនួនទៀតជាលុយផ្ទាល់ខ្លួនដែលយកតាមដើម្បីទិញរថយន្ត ក្នុងនោះទូរស័ព្ទដែលក្រុមចោរយកទៅរួមមានអាហ្វូន១២ប្រូម៉េក០១គ្រឿង អាយហ្វូន១១ប្រូម៉េក០២គ្រឿងអាហ្វូនអុិចម៉េក០១គ្រឿងនិងអុបប៉ូរីណីធូអេស ចំនួន០៣គ្រឿង។
ពេលនេះសមត្ថកិច្ចកំពុងតែដុតដៃដុតជើងតាមស្រាវជ្រាវមុខសញ្ញាដែលធ្វើសកម្មភាពដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោស។
នេះគឺជាករណីទី១ហើយដែលក្រុមចោររាតត្បាតដើផ្លោះរបងលួចសំភារ:តាមភូមិ នាស្រុកគងពិសី គប្បីសមត្ថកិច្ចបង្កើនការដើរល្បាតឱ្យបានជាប់ជាប្រចាំឈានទៅឃាត់ខ្លួនក្រុមចោរដើរលួចអ្នកភូមិនាពេលយប់ជ្រៅឱ្យបាន៕