ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

ក្រុមក្រិដ្ឋកម្មព្រៃឈើនៅតែបន្តចូលទៅកាប់អារច្រៀកឈើដឹកយកទៅលក់យ៉ាងអាណាធិបតេយ្យគ្មានឃើញមន្ត្រីជំនាញពាក់ព័ន្ធធ្វើការបង្ក្រាប…!!!

ក្រុមក្រិដ្ឋកម្មព្រៃឈើនៅតែបន្តចូលទៅកាប់អារច្រៀកឈើដឹកយកទៅលក់យ៉ាងអាណាធិបតេយ្យគ្មានឃើញមន្ត្រីជំនាញពាក់ព័ន្ធធ្វើការបង្ក្រាប…!!!

ខេត្តព្រះវិហារ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ឃ្លាំមើលបទល្មើសព្រៃឈើ នឹង ពលរដ្ឋរស់នៅ ស្រុកគួរលែន បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើតាមរថយន្ត គោយន្តកន្ត្រៃ និងរទេះគោ ចេញពីតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងព្រៃសហគមន៍សំបូរ អភិវឌ្ឍន៍ ពីសំណាក់ក្រុមឧក្រិដ្ឋកម្មព្រៃឈើនៅតែបន្តកើតមានជារៀងរាល់ថ្ងៃយប់ យ៉ាងគគ្រឹកគគ្រែង គ្មានឃើញមន្ត្រីជំនាញពាក់ព័ន្ធធ្វើការបង្ក្រាប។

សេចក្តីរាយការណ៍បានឲ្យដឹងថា មានមេឈ្មួញឈើឈ្មោះ លោក ឃឿម រស់នៅភូមិខ្នាក្រាវ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប នឹង ឈ្មោះ ថា បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងព្រៃសហគមន៍សំបូរ អភិវឌ្ឍន៍ ចេញមកលក់តាមបណ្ដាលខេត្តនានា យ៉ាងគគ្រឹកគគ្រែង ខណៈមន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន កម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលខេត្តព្រះវិហារ ញញើតនឹងឥទ្ធិពលមេឈ្មួញឈើ ឈ្មោះលោក ឃឿម នឹង ឈ្មោះ ថា ឬយ៉ាងណា? បានជាទុកឲ្យឈ្មួញពីម្នាក់នេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើតាមអំពើចិត្ត។ប្រភពបន្តទៀតថា៖ មេឈ្មួញឈ្មោះលោក ឃឿម នឹង ឈ្នោះ ថា បានប្រើប្រាស់រថយន្តម៉ាស្តា គោយន្តកន្ត្រៃ និងរទេះគោ ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងព្រៃសហគមន៍សំបូរអភិវឌ្ឍន៍ ជាក់ស្ដែងនៅថ្ងៃទី២៦/២៧/២៨ ខែឧសភា ឆ្នាំ២០២៣ ភ្នាក់ងារសារព័ត៌មាន (ស៊ីអិនធី ហតញូយ៍)យើង បានប្រទះឃើញរថយន្តម៉ាស្ដាមួយគ្រឿងពណ៌ស ចង្កូតស្ដាំពាក់ផ្លាកលេខ.SR.06 62 និង គោយន្តកន្ត្រៃ ដឹកឈើចេញពីចំណុចយាមកាម 48P 446783 1532999 ស្ថិតនៅភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ដែលគេស្គាល់ច្បាស់ថា ជារថយន្តដឹកឈើរបស់មេឈ្មួញម្នាក់ឈ្មោះ លោក ឃឿម រស់នៅភូមិខ្នាក្រាវ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានអាយុប្រហែល ៤០ឆ្នាំ គ្មានឃើញមន្ត្រីជំនាញពាក់ព័ន្ធធ្វើការទប់ស្កាត់នោះទេ ខណៈមេឈ្មួញឈ្មោះ ឃឿម កំពុងប្រព្រឹត្តបទល្មើសយ៉ាងពេញបន្ទុក។ សូម្បីតែលោក ពឹង ទ្រីដា ! ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក៏ដូចជាលោក សុង ច័ន្ទសុជាតិ ! ប្រធានមន្ទីរបរិស្ថានក៏មិនហ៊ានប៉ះពាល់មេឈ្មួញដ៏សកម្ម ខាងលើនេះដែល ។

មេឈ្មួញឈើឈ្មោះ ឃឿម បាននិយាយក្តែងៗថា លោកដឹកជញ្ជួនឈើស្ទើរជារៀងរាល់ថ្ងៃដើម្បីយកទៅលក់តាមរោងសិប្បកម្មនានានៅក្នុងខេត្តសៀមរាប គ្មានសមត្ថកិច្ចហ៊ានចាប់បង្ក្រាបរថយន្តដឹកឈើរបស់គេនោះទេ ក៏ព្រោះតែគេបានបង់លុយឱ្យមន្ត្រីគ្រប់ជំនាញរួចរាល់អស់ហើយដែរ លើកលែងតែស្ថាប័ន គ្រូពេទ្យ គ្រូបង្រៀន និងអាចារ្យវត្តទើបមិនបង់ឲ្យ។
មេឈ្មួញឈើឈ្មោះ ឃឿម បាននិយាយបន្តទៀតថា បានជាលោក ហ៊ានដឹកឈើចេញមកទាំងថ្ងៃបែបនេះ គឺបង់លុយឲ្យគ្រប់ជំនាញអស់ហើយ មិនមានការព្រួយបារម្ភ គេចាប់បង្ក្រាបនោះទេ សំខាន់ឱ្យតែមានឈើដឹករាល់ថ្ងៃទៅបានហើយ។ ការដែលបទល្មើសព្រៃឈើចរាចរណ៍រាល់ថ្ងៃយប់បែបនេះ វាផ្ទុយស្រឡះពីអនុសាសន៍របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលកន្លងមកលោកអះអាងថា នៅក្នុងខេត្តរបស់លោក លោកមិនឱ្យមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តយកលុយពីបទល្មើសដឹកឈើនោះទេ បើមានមន្ត្រីណាហ៊ានយកលុយពីបទល្មើសព្រៃឈើនោះ ឲ្យរាយការណ៍ទៅលោកលោកនឹងមានវិធានការដកចេញ! ឬមួយក៏លោកបានត្រឹមតែមានប្រសាសន៍ ហើយថ្នាក់ក្រោមមិនរាយការណ៍ទៅលោកអភិបាលខេត្តទេដឹង ទើបបទល្មើសដឹកជញ្ជូនឈើហាក់បីដូចជាផ្គើនប្រសាសន៍លោកទៅវិញ។

ប្រភពបានប្រាបឲ្យដឹងទៀតថា៖ បើគ្មានការបើកដៃពីលោក មាស ញឹម មន្រ្តី បរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃ និង លោក អិត សំអឿន ប្រធានសហគមន៍ ទេនោះគឺឈ្មួញឈើឈ្មោះ ឃឿម ម្នាក់នេះមិនអាចកាប់ឈើអារច្រៀកឈើដឹកចេញពីព្រៃបានទេ ការដែលមន្រ្តីបរិស្ថានប្រចាំតំបន់ដែនជម្រក សត្វព្រៃ នឹងប្រធានសហគមន៍ សម្រួលឲ្យមេឈ្មួញឈ្មោះ ឃឿម បំផ្លាញព្រៃឈើយ៉ាងរលូន គឺមានការបើកដៃពីលោក សុង ច័ន្ទសុជាតិ ប្រធាន មន្ទីរបរិស្ថានខេត្តព្រះវិហារផងដែរ។

ជាងនេះទៅទៀតគឺឈ្មួញឈ្មោះ ឃឿន មានខ្នងបង្អែកក្រា ស់ហើយ ចេះបែង ចែកផលប្រយោជន៍ ដល់មន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបអាចដឹកជញ្ជូនឈើចេញពីព្រៃអភិរក្សគូលែនព្រហ្មទេព និង ព្រៃសហគមន៍សំបូរ អភិវឌ្ឍន៍ ទៅលក់នៅតាមបណ្ដាលខេត្តនានាដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល។
ដូច្នេះសូមលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនគួរមើលរំលងភាពអសកម្មរបស់មន្រ្តីបរិស្ថាន និងមន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងខេត្តព្រះវិហារ បើពុំដូច្នោះទេបណ្ដាលឱ្យមានការបំផ្លាញព្រៃឈើទ្រង់ទ្រាយធំបែបនេះ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!