ខេត្តកំពង់ស្ពឺ៖ ភ្នំសំបួរ ត្រូវបានក្រុមឈ្មួញខិលខូចដាក់គ្រឿងចក្រ(អាអុិច)ជីកកាយយកអាចម៍ដីលក់ យាមរថយន្តពាក់ផ្លាកលេខ (ខ.ម)យ៉ាងរំភើយហាក់គ្មានខ្លាចញញើតច្បាប់ទាល់តែសោះ ទង្វើររបស់ក្រុមឈ្មួញខាងលើនេះប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបក្រុមឈ្មួញជៅកកាយភ្នំបានយ៉ាងរលូនបែបនេះនោះ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបួរ លើកឡើងថា ការជីកកាយ ដឹកជញ្ជូនរបស់ក្រុមឈ្មួញខិលខូចនេះរាប់ខែមកហើយ យកអាចម៍ដីទៅលក់តាមកន្លែងពុះដីឡូត៍នានាតាមផ្លូវជាតិលេខ៤ និងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងស្រុកភ្នំស្រួច ខ្លះទៀតដឹកយកទៅលក់ដល់ខាងកើតឃុំមហាសាំង ឆ្លងចូលក្នុងស្រុកសំរោងទងថែមទៀតផង។
ប្រជាពលរដ្ឋបន្តទៀតថា ការជីកកាយរបស់ក្រុមឈ្មួញខិលខូចទាំងអស់នេះ ដឹកដីតាមរថយន្តពាក់ផ្លាកលេខ(ខ.ម) ថែមទៀតផងនោះ គឺដើម្បីបង្ហាញថា គ្មានអាជ្ញាធរ និងជំនាញណា ហ៊ានចាប់បង្ក្រាបបានឡើយ ដោយសារតែអំណាច ជាយោធាACOនោះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ជំនាញនិងឈ្មួញអាចឃុបឃិតគ្នាជាប្រព័ន្ធផង ក៏មិនដឹង បើក្រុមឈ្មួញដាក់គ្រឿងចក្រ ជីកកាយរាប់ខែមកហើយ គ្មានជំនាញណាហាមឃាត់នោះឡើយ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិចយកសកម្មភាពជីកកាយភ្នំសំបួរ ស្ថិតនៅក្នុងភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ឃើញមានគ្រឿងចក្រ(អាអុិច)១គ្រឿង និងរថយន្តដឹកដីធុនធំកង់១០ចំនួន០៤គ្រឿង ពណ៌ត្រីអុី ពាក់ផ្លាកលេខ(ខ.ម) កំពុងតែធ្វើការជីកកាយភ្នំដឹកជញ្ជូនពិតប្រាកដមែន។
ពេលដែលក្រុមអ្នកសារព័ត៌មានចុះផ្តិតយករូបភាពស្រាប់តែមានបុរសម្នាក់វ័យជិត៤០ឆ្នាំបានយកទូរស័ព្ទថតមកលើក្រុមអ្នកសារព័ត៌មានយើង ហើយនិយាយថា ការជីកកាយដីភ្នំប្រាក់សំបូរនេះ គឺខាងយោធា(ACO) អ្នកអនុញ្ញាតិឱ្យជីកាយ ពីព្រោះថាភ្នំនេះគ្រប់គ្រងដោយយោធា បញ្ជាការដ្ឋានកងរថក្រោះហៅកាត់(ACO)ដែលមានលោក ឡាញ់ កៅជាអ្នកគ្រប់គ្រង។
ក្រោយពីបុរសវ័យជិត៤០ឆ្នាំអះអាងថាជាមេការគ្រឿងចក្រ ហើយមានការអនុញ្ញាតិពីទាហានឱ្យជីកកាយនោះ អ្នកយកព័ត៌មានបានទូរស័ព្ទទៅលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺដើម្បីសួរនាំដែរ ប៉ុន្តែទូរស័ព្ទចូលមិនមានអ្នកលើកសោះ។
ចំណែកលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែននិងថាមពលខេត្ត តេចូលចំនួនពីរដង មិនមានអ្នកលើកទូរស័ព្ទនោះទេ។
ពាក់ព័ន្ធនិងការជីកកាយដីភ្នំប្រាក់សំបូរនេះដែរ អ្នកយកព័ត៌មានយើង ទូរស័ព្ទទៅលោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួចដើម្បីសួរនាំ តេចូលចំនួនពីរដង ប៉ុន្តែមិនមានអ្នកលើនោះទេ។
ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធនានា និងមានវិធានការទប់ស្កាត់ ការជីកកាយ បំផ្លាញភ្នំសំបួរ នេះបន្តទៀតផងចុះ ពីព្រោះភ្នំជាធនធានធម្មជាតិដ៏កម្រ រាប់រយពាន់ឆ្នាំ។អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផងដែរនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញរបៀបនេះនោះទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕