ព្រៈវិហារ : ស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលក្នុងការចេញបណ្ណ័កម្មសិទ្ឋជូនប្រជាពលរដ្ឋ
នឹងដើម្បីកាត់បន្ថយជំលោះដីធ្លី រដ្ឋបាលខេត្តព្រះវិហារនឹងមន្ទីរជំនាញសុយោដីខេត្ត បានចុះបើកកិច្ចប្រជុំប្រជាពលរដ្ឋចំនួន380គ្រួសារ នៅភូមិអភិវឌ្ឈន៍ សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីពិនិត្យនឹងចុះវាស់វែងធ្វើបណ្ណ័កម្មសិទ្ឋជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សូមបញ្ជាក់ជូនផងដែរថា ការចុះវាស់វែងធ្វើបណ្ណ័កម្មសិទ្ឋនេះគឺធ្វើលើងនៅទូទាំង8ក្រុង ស្រុក នៅខេត្តព្រះវិហារ ដើម្បីវាស់វែង កាត់ឃ្វៀលដីដែលអាស្រយ័ផលជាក់ស្តែង ចេញពីក្នុងដែនដែលគ្រប់គ្រងដោយព្រះរាជក្រិត្យ ។
លោក សំ សារឿន ប្រធាននម្ទីរដែនដីនគររូបនិយកម្មសំណង់នឹងសុរិយោដីខេត្តខេត្តព្រះវិហារ បានអោយដឹងថាប្រជាពលរដ្ឋយើងទាំងអស់មានឱកាសយ៉ាងល្អ ដែលរដ្ឋបាលខេត្តនឹងមន្ទីរជំនាញបានចុះធ្វើការវាស់វែងធ្វើបណ្ណ័កម្មសិទ្ឋជូនដោយឥតគិតថ្លៃ ពីព្រោះដីដែលបងប្អូនប្រជាពលរដ្ឋយើងកំពង់កាន់កាប់នឹងអាស្រយ័ផល់ស្ថិតក្នុងដែន ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន តែបងប្អូនត្រូវអោយច្បាស់លាស់ ដីរបស់បងប្អូនកាន់កាប់ត្រូវមានបង្គោលបោះព្រុំរឹងមាំនឹងទទួលការឯកភាពជាមួយម្ចាស់ព្រុំដីជាប់ជាមួយគ្នា ដីដែលកាន់កាប់នឹងអាស្រយ័ផល់ជាក់ស្តែង នឹងជាដីដែលពុំមានទំនាស់ជាមួយអ្នកជិតខាងចំនួនប្រជាពលរដ្ឋនៅភូមិអភិវឌ្ឈន៍សង្កាត់ប៉ាហាចំនួន380គ្រួសារ ស្មើនឹង455ក្បាលដី ត្រូវបានចុះវែងជូននៅថ្ងៃទី1ខែមិថុនាឆ្នាំ2023 ។
ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអោយដឹងថា ស្របទៅតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងការវាស់វែងកាត់ឃ្វាលដីធ្លីនឹងធ្វើបណ្ណ័
កម្មសិទ្ឋជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រដ្ឋបាលខេត្តព្រះវិហារ នឹងមន្ទីរជំនាញបានបើកិច្ចប្រជុំជាមួយប្រជា
ពលរដ្ឋ ដើម្បីសិក្សាផ្ទៀងផ្ទាត់នឹងពិនិត្យមើលទៅលើក្បាលដីដែលបានកាន់កាប់នឹងអាស្រយ័ផលជាក់ស្តែង កំណត់ពេលយ៉ាងយូមួយអាទិត្យវាស់វែងរួចហើយ ឯកឧត្តមបានបន្តអោយដឹងថា ដីដែលបងបង្អូនកាន់កាប់ ត្រូវមានបោះបង្គោលព្រុំរឹងមាំអោយបានត្រឹមត្រូវ នឹងជាដីដែលអាស្រយ័ផលជាក់ស្តែង.៕