ខេត្តស្វាយរៀង:លោកសៅសុខា អនុប្រធានរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានថ្លែងថា សូមបងប្អូន ប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលមានលេខរៀងទី១៨ គឺជំរុញល្បឿនអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៣
ក្នុងពិធីសម្ភោធឆ្លងកុដិ សាលាបុណ្យ បណ្ណាល័យ រោងបាយ បន្ទប់ទឹក ផ្លូវជុំវិញវត្តផ្លូវបេតុងនិងសមិទ្ធិផល នានាក្នុងវត្តលង្ការាមនៅភូមិប្រាសាទឃុំសំបួរ ស្រុករមាសហែក។
លោកស៊ូម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងថា វត្តលង្ការាម គឺជាវត្តមួយស្ថិតក្នុងចំណោមវត្តទាំង៥២ក្នុងស្រុក មានព្រះសង្ឃចំនួន៣០២ អង្គ ព្រះភិក្ខុ ១៦៥អង្គ សាមណេរ ១៣៣អង្គ ព្រះគ្រូអាចារ្យ ២៣០នាក់ ពុទ្ធិកបឋមសិក្សាចំនួន០៥ មានពុទ្ធិក សិក្សាវត្តចន្ត្រី វត្តគ្រញូង វត្តត្រពាំងព្រីង វត្តដូង និងវត្តអណ្ដូងត្របែក មានសមណៈសិស្សចំនួន ៨៦អង្គនាក់ ។
លោកបានបន្ថែមថា សមិទ្ធិផល
ទាំងអស់នេះក៏បានមកដោយ មានការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ពិសេសក្នុងស្រុករមាសហែក ដែល មានលោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ដឹកនាំគាំទ្រកម្មពិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា លោកប្រធានអនុប្រធាន លោក លោកស្រីក្រុមការងារគ្រប់ថ្នាក់គ្រប់ផ្នែក បានខិតខំយកអស់ពីកំលាំងកាយចិត្ត ធនធាន ពេលវេលាដ៏មានតម្លៃ ក្នុងការចុះមូលដ្ឋាន ការសម្ភោធ ការជួប សំណេះសំណាល ការចូលរួមក្នុងសកម្មភាពសង្គម ការទទួលយក សំណើរ កង្វល់ និងសំណូមពរនានា ដើម្បីរួម គ្នាដោះស្រាយ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ។
លោកបានបន្ថែមថា ជាការពិតណាស់អ្វីដែលយើងទាំងអស់គ្នាបានកំពុងធ្វើពិធីនាថ្ងៃ នេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងចូលរួមចំណែកពី ក្រុមការងារាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក ដើម្បីគាំទ្រការអនុកម្មវិធីនយោបាយរាជរដ្ឋាភិបាល បានជួយកសាងសមិទ្ធិផល ជាច្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងបានជួយដោះស្រាយសេវាសំណូមពរ នានា ក្នុងនោះសប្បុរសជនក៏បានខ្លះខ្នែង បរិច្ចាកធនធានសម្ភារៈ ថវីការពេលវេលាផ្ទាល់ខ្លួនចូលរួមជួយដោះ ស្រាយមូលដ្ឋានផងដែរ។ក្នុងឪកាសនោះ លោកសៅសុខា អនុប្រធានរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ។
លោក ក៏បានថ្លែង បន្តថា រាល់សមិទ្ធផលទាំងឡាយ ដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នា ទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ-ឈ្នះ។
ហើយ ប្រសិនបើគ្មានការ ឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏យើងមិនអាចជំរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទគ្រប់រូប ក៏គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យ ដើម្បីកសាងសមិទ្ធផល ក្នុងវត្តនេះផងដែរ។
លោកក៏ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃ មានការរីកចម្រើនជាលំដាប់។