ខេត្តឧត្ដរមានជ័យ៖ ទីតាំងបនល្បែងសង្វៀនប្រជល់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិ ថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ក្រោយទីស្នាក់ការប៉ុស្តិ៍នគបាលរដ្ឋបាល ឃុំ ថ្លាតតាមបណ្ដោយផ្លូវភ្ជាប់លេខ PR ២៥ ៤៨និងមានផ្លូវលំចូលទៅក្នុងក្រោយប៉ុស្ដ៍ប្រមានជាង៧០ម៉ែត្រ កំពុងប្រព្រិត្តទៅយ៉ាងរលូន មានក្រុមអ្នកញៀនល្បែងចូលទៅច្រើនកុះក ហោរកព្ជាៀវផ្អើនពេញភូមិនិងមានមន្រ្តីនគបាលស្រុកអន្លង់វែងឈ្មោះម៉ៅជាអ្នករត់ការ រីឯលោកមេប៉ុស្ដិ៍ឃុំថ្លាតត្រូវគេដាក់ការសង្ស័យថាជាអ្នកមើលផ្លូវអោយម្ចាស់សង្វៀនប្រជល់មាន់។
បើយោងតាមប្រភពៈពីសម្ថតកិច្ច ម្នាក់នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានបង្ហើបអោយក្រុមការងារយើងដឹងថា ទីតាំងប្រជល់មាន់ដែលស្ថិតនៅក្នុងឃុំថ្លាតក្រោយទីស្នាក់ការប៉ុស្ដិ៍នគបាល រដ្ឋបាល ឃុំថ្លាត មានសុទ្ធតែជាមន្រ្តីនគបាលជាអ្នករត់ការនិងបានដាក់ភាគហ៊ុនជាមួយម្ចាស់សង្វៀនប្រជល់មាន់ទៀតផង។
ប្រភពៈដដែលបានបព្ជាក់បន្ថែមថាអ្នកដែលបើកសង្វៀនប្រជល់មាន់ភ្នាក់ដាក់លុយ មានឈ្មោះថា ពន្លក ដែលគេល្បីតៗគ្នាថា ជាអ្នកមានលុយ និងខ្សែបណ្ដោយធំនៅខេត្តឧត្ដរមានជ័យ ទើបបានជាគេអាចបើកសង្វៀលប្រជល់មាន់បានយ៉ាងរលូននៅចំណុចភូមិឃុំខាងលើ សូម្បីតែអាជ្ញាធរមានសម្ថតកិច្ច មន្រ្តីពាក់ពន្ធ័នៅទីរួមស្រុកអន្លង់វែងក៍មិនហ៊ានធ្វើការបង្រ្កាបដែរ សង្ស័យថាជាឆ្នាំងបាយរបស់អស់លោកទេដឹងទើបមិនហ៊ានធ្វើការបង្រ្កាបយ៉ាងដូច្នេះ ។
ប្រជាពលរដ្ឋដែលមានប្ដីជាអ្នកញៀនល្បែងរួមនិងពលរដ្ឋក្នុងឃុំថ្លាតសូមអំពាវនាវ ដល់ឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តនិងឯកឧត្ដម ម៉ែន លី ស្នងការខេត្តឧត្ដរមានជ័យមេត្តា ចាត់វិធានការបង្រ្កាបទីតាំងសង្វៀនប្រជល់នៅភូមិ ថ្លាត ឃុំ ថ្លាត ស្រុកអន្លង់វែង ក្រោយប៉ុស្ដិ៍នគបាល រដ្ឋបាលឃុំថ្លាតផងទាន.!។
បើពុំដូច្នេះទេនិងមានប្រជាពលរដ្ឋមួយចំនួនដែលមានប្ដីជាអ្នកញៀនល្បែងទាំងព្រឹកទាំងល្ងាចបំផ្លិចបំផ្លិញ បង្ករភាពក្ដៅក្រហាយនៅក្នុងសង្គមគ្រួសារ ប្រើអំពើរហឹង្សាក្នុងគ្រួសារបំផ្លាញទ្រព្យសម្បិត្ត លក់អស់ផ្ទះសម្បែងដីធ្លីនិង ទ្រព្យដ៍មានតម្លៃយកបព្ចាាំឬលក់ទៅលេងល្បែងអស់គ្មានសល់។
ដូច្នេះហើយប្រជាពលរធ្ធសង្ឃឹមថា ឯកឧត្តមម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ នឹងមិនបណ្តែតបណ្តោយឲ្យមានបទល្មើសល្បែងស៊ីសងនឹងប្រជល់មាន់ដ៏ធំមួយនេះនៅក្នុងភូមិ.ឃុំ.ស្រុក.នឹងខេត្តដែរឯកឧតម្តគ្រប់គ្រងបានឡើយ៕