កំពង់ស្ពឺ ៖ នៅសាលាស្រុកសំរោងទង នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធី ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួម លោកប្រធាន អនុប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរង នៃគណៈអភិបាលស្រុក, អធិការ អធិការរងស្រុក ផ្នែកសឹករងសំរោងទង និងលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក នាយ នាយរងអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកមួយចំនួនទៀត ។
ដោយតែងតាំង លោកវរសេនីយ៍ត្រី បេ ចំរើន ជាមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ជំនួស លោកវរសេនីយ៍ត្រី វិន ឡេងហួង ដែលត្រូវបានថ្នាក់ដឹកនាំផ្លាស់ទៅកាន់ការងារថ្មី។
បន្ទាប់ពីលោក នាយការិយាល័យបុគ្គលិកបានអានសេក្តីសម្រេចរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទងរួចមក។
លោក ឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានលើកឡើង ក្នុងនាមជា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ សូមអបអរសាទរ និងសូមកោតសរសើរវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោនៈកន្លងមក។
ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយអាវុធហត្ថនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរ ។
ចុងបញ្ចប់នៃកម្មវិធី ជាទឹកចិត្តរបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភនូវថវិការដល់ រដ្ឋបាលស្រុកចំនួន ១,០០០,០០០ រៀល ,អធិការស្រុកចំនួន ១,០០០,០០០ រៀល ,ផ្នែកសឹករងសំរោងទងចំនួន ១,០០០.០០០រៀល និងអាវុធហត្ថស្រុកចំនួន ១,០០០,០០០ រៀលផងដែរ៕