កំពង់ស្ពឺ÷ ព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចូលរួមកម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្តិភាពចរាចរណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យខេត្តជូនដល់យុវជន មហាជន និងប្រជាពលរដ្ឋ ។
ពិធីនេះមានការអញ្ជេីញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានសមាសភាពចូលរួម លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីសាខា-អនុសាខា យុវជនកាកបាទក្រហម អ្នកស្ម័ត្រចិត្តកាកបាទក្រហម យុវជន ស.ស.យ.ក មន្ត្រីតាមមន្ទីរអង្គភាពជុំវិញខេត្ត សរុប ១២៥នាក់ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ដ បានចែកស្ទីកឃ័រ ចំនួន ៤មុខ សរុប២.៥០០សន្លឹក ក្នុងនោះ ÷
១.ស្ទីកឃ័រ ការពាក់មួកសុវត្តិភាពអោយបានត្រឹមត្រូវ
២.ស្ទីកឃ័រ ការផាកពិន័យអន្តរកាល
៣.ស្ទីកឃ័រ មូលដ្ឋានគ្រឹះនៃច្បាប់ចរាចរណ៍ផ្លូវគោក
៤.ស្ទីកឃ័រ អំពីចំណាំងផ្លាត
បន្ទាប់មកឯកឧត្តម បានថ្លែងសារគូសបញ្ជាក់ថា÷ គោលបំណងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ដើម្បីលើកកំពស់ការយល់ដឹង និងសមត្ថភាពជំនាញដល់អ្នកស្ម័គ្រចិត្ដ និងយុវជនកាកបាទក្រហម លើវិធីសាស្ត្រអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៌ ក្នុងការអនុវត្តជាក់ស្តែងនៅតាមសាលានិងសហគមន៌ អោយកាន់តែមានប្រសិទ្ធភាព និងធ្វើឡើងដើម្បីឲ្យសាធារណជនទូទៅបានយល់ដឹងពីសុវត្ថិភាពចរាចរណ៌ផ្កូវគោកដែលទាក់ទងនិងហានិភ័យនៃការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដែលបង្កឱ្យមានអ្នករងរបួសគ្រោះថ្នាក់ រហូតស្លាប់ និងពិការភាព ។
គ្រោះថ្នាក់ចរាចរណ៌មិនអាចបញ្ឍប់ទៅបានគឺមកពីមិនមានកិច្ចសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសតែម្ដងគឺអ្នកប្រេីប្រាស់ផ្លូវ អ្នកបេីកបរគ្រប់ប្រភេទតែងតែមានការឆ្វេសប្រហែសមិនគោរពសិទ្ធជាអាទិភាព មិនយោគយល់ មិនគោរពផ្លាកសញ្ញា ភ្លេីងសញ្ញា លេីសល្បឿនកំណត់ និងបេីកបរដោយសារតែស្រវឹង៕