(កំពង់ស្ពឺ) ៖ នៅបណ្ណាល័យកំពង់ស្ពឺ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កំលាំងនគរបាលចរាចរណ៍ទូទាំងខេត្តកំពង់ស្ពឺ “ ការិយាល័យចរាចរណ៍ខេត្ត និងនគរបាលទទួលផ្នែកចរាចរណ៍នៅតាមអធិការដ្ឋាន ក្រុង_ស្រុក ទាំង៨ “ បានចូលរួមប្រជុំ ដកបទពិសោធន៍ការងារ អំពីការអនុវត្តច្បាប់ចរាចរណ៍ ផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០១ ល.ប.ក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ស្ដីពីការបង្ករសម្លេងរំខានដោយយានយន្តគ្រប់ប្រភេទ។
ពិធីស្ថិតក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជេីញចូលពីសំណាក់ លោកឧត្ដមសេនីយ៍វរសេនីយ៍ ស្នងការរង ទទួលផែនសណ្ដាប់ធ្នាប់ និងផែនការងារសេនាធិការ សមាសភាពដែលមានវត្ដមានចូលរួម ៖ លោកនាយ_នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក លោកអធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់ ក្រុង_ស្រុកទាំង ៨ និងមន្រ្តីចរាចរណ៍ទាំងអស់ សរុប ៩៦នាក់ ស្រី ៦នាក់។
គោលបំណងនៃកិច្ចប្រជុំ ដេីម្បីរកឃេីញលទ្ធផលអវិជ្ជមាន និងកត្ដាជោគជ័យក្នុងការអនុវត្ដច្បាប់ ក្នុងនោះផងដែរ បេីយោងតាមរបាយការណ៍បូកសរុបអំពីលទ្ធផលនៃកិច្ចប្រតិបត្ដិការឆ្នាំ២០២០ កន្លងមក គឺករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរកត់សម្គាល់ កត្ដាទាំងនេះគឺបានមកអំពីវិធានការនៃការរឹតបន្ដឹងច្បាប់ ការផ្សព្វផ្សាយ ពិសេសដោយមានការចូលរួម ពីរសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងច្រេីនអំពីច្បាប់។
កិច្ចប្រជុំនោះផងដែរែរ ក៏បានការចូលរួមនិងលេីកឡេីងអំពីបទពិសោធន៍ ស្ថានភាពជាក់ស្ដែង របស់កំលាំងជាអ្នកអនុវត្ដច្បាប់ លេីបញ្ហាប្រឈមដែលកេីតមានក្នុងពេលបំពេញភារកិច្ច ពិសេសការខិតខំប្រឹងប្រែងរបស់កងកម្លាំងមន្រ្ដីចរាចរណ៍ ទាំងយប់ថៃ្ង ៕
“ សូមបន្ដចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដេីម្បីកម្ពុជារុងរឿង គ្គ្រួសារសុខសាន្ត”