កំពង់ស្ពឺ÷ ការចូលរួមជំរុញកូនឲ្យមានឱកាសបានសិក្សារៀនសូត្រ គឺជាការរួមចំណែកកាត់បន្ថយបាននូវអក្ខរភាព និងចូលរួមលើកកម្ពស់ធនធានមនុស្សក្នុងការស្ដារប្រទេសជាតិអោយមានភាពរីកចំរើនអភិវឌ្ឍន៏ដូចបណ្ដាប្រទេសជឿនលឿនលើពិភពលោក ឯកឧត្តម កឹមរ័ត្ន ពិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល មានប្រសាសន៍លើកឡើងបែបនេះគ្រាដែល ឯកឧត្តម និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីចែក កាតាប និងសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ៦៧៧៩នាក់ ក្រោមជំនួយរបស់មូលនិធិចិន ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
ឯកឧត្តមបានជំរុញលើកទឹកចិត្តឲ្យក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួន ជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយខ្លួនជាការកោសិកាសង្គម ដែលមិនអាចខ្វះបាននៅក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ ប្រកបដោយ និរន្តរភាព និងការអភិវឌ្ឍនភាព សង្គមផងដែរ។
ឯកឧត្តមបានបន្ថែមទៀតថា÷ សូមឲ្យពុក ម៉ែ មា មីង បង ប្អូន ចូលរួមទាំងអស់គ្នាក្នុងការផ្ដល់ឱកាស ឲ្យកូនៗទាំងអស់បានចូលសាលារៀនសូត្រ និងសិក្សាស្រាវជ្រាវស្វែងយល់នូវអ្វីដែលថ្មី ក្នុងការធ្វើយ៉ាងណាឲ្យប្រទេសជាតិយើងមាន ធនធានមនុស្សកាន់តែសម្បូរបែបផងដែរ៕
ពិធីចែកកាតាប និងសម្ភារៈសិក្សា ជូនសិស្សានុសិស្សក្រីក្រចំនួន ៦៧៧៩ នាក់ ស្រុកសំរោងទង….
Filed in: ព័ត៌មានជាតិ