កំពង់ស្ពឺ៖ ព័ត៌មានក្ដៅៗ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា បងប្អូនឈប់បាន ឈប់ទៅ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន២៦៦,៣១ហិកតា នៅទីតាំងផ្សេងៗគ្នាក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា ដោយសារដំណាក់កាលនេះ ជាដំណាក់កាលដ៏ស្រួចស្រាល់ជាមួយនឹងការឆ្លងរីករាលដាល នៃជំងឺកូវិដ-១៩ សូមអំពាវនាវដល់ពុកម៉ែមាមីងបងប្អូនមេត្តាកុំភ្លេចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយត្រូវអនុវត្ត ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត។ សូមអរគុណ!