ខេត្តកំពង់ស្ពឺ÷ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានអញ្ជើញផ្សព្វផ្សាយ ចំនួន០៣ច្បាប់ រួមមាន៖
១-សេចក្តីណែនាំលេខ០១ ស.ណ.ន រាជរដ្ឋាភិបាល ស្តីពី វិធានការលម្អិតរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
២-ផ្សព្វផ្សាយ សារាចរណែនាំ ក្រសួងការពារជាតិ លេខ០០៦ ស.ណ.ន ស្តីពីវិធានការអនុវត្តសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្ត កណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
៣-ផ្សព្វផ្សាយ បទបញ្ជាអគ្គបញ្ជាការដ្ឋាន លេខ០១៣/២០២១ ប.ជ ស្តីពី ការអនុវត្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
☆ជូនចំពោះ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ ដោយឡែកអ្នកជាប់បេសកម្ម ប្រធានអង្គភាព មន្ទីរ នីមួយៗត្រូវបន្តផ្សព្វផ្សាយជូន នាយទាហាន នាយទាហានរង ឲ្យបានគ្រប់ៗគ្នា ។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបែងចែកម៉ាស់ និងក្របាំងមុខ ជូនតាមមន្ទីរ មូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខផងដែរ ៕