ព្រៃវែង៖ លោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀងនាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ លោក ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ចែកជូនដល់ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃចំនួន៦៣នាក់ នៅតាមឃុំចំនួន៣ គឺឃុំពោធិ៍រៀង ព្រៃកន្លោង និងព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
នាឱកាសនោះក៏មានការចូលរួមពីលោកអភិបាលរង,លោកអធិការនគរបាលស្រុកអាជ្ញាធរឃុំ-ភូមិ។
គួរជម្រាបថា អំណោយចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះរួមមាន៖ ក្នុងម្នាក់ទទួលបានអង្ករ ២៥គ.ក,ទឹកសុទ្ធវីតាល់១កេស ,ឃីត១កញ្ចប់ ដោយក្នុងមួយឃីត មានម៉ាស២០ ត្រីខ ២កំប៉ុង មី៥កញ្ចប់ ជែលមួយដប ថ្នាំមួយកញ្ចប់ វីតាមីនសេមួយទីប។
នាឱកាសនោះ លោកអភិបាលស្រុកពោធិ៍រៀងក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលចេញទៅផ្ទះវិញ សូមថែទាំសុខភាពឱ្យបានល្អ បន្តអនាម័យការពារខ្លួន និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣កុំ ៣ការពារ។យើងចូលរួមការពារទាំងអស់គ្នាដើម្បីកម្ពុជាគ្មានកូវីដ-១៩៕