កំពង់ឆ្នាំង: កាំពារមានពិតមិនបាច់ចាំជាតិក្រោយករណីឃាតកម្មបណ្ដាលឲ្យមនុស្ស ០៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះដោយភ្លើងអគ្គីភ័យឆាបឆេះនោះ ពេលនេះបានវែកមុខរកឃាតករដែលរៀបគម្រោងសម្លាប់ឃើញហើយគឺស្នាដៃប្ដី ឈ្មោះ នន់ សារ៉េត អាយុ៣៨ឆ្នាំ ជាអ្នកប្រព្រឹត្ត។
យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១និង១១នាទី ព្រឹកថ្ងៃទី១២ ខែ
ឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ជាករណីឃាតកម្ម លោកបញ្ជាក់ទៀតថានឹងធ្វើសន្និសីទកាសែតនៅក្នុងថ្ងៃនេះ ។
សូមរំលឹកថានៅយប់ម៉ោង០៨និង៤០នាទីនាទីថ្ងៃទី៩ ខែ
ឧសភា ឆ្នាំ ២០២១ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះ០១ខ្នងនៅត្រង់ចំណុចអ្នកតារាជ ឋិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបណ្ដាលឲ្យផ្ទះ០១ខ្នងមានទំហំ7 ×12 ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសីរងនៅការខូចខាតទាំង
ស្រុង មានកូនប្រុសចំនួន០៤នាក់ម្ដាយម្នាក់រួមទាំងទារក០៣ ខែនៅក្នុងផ្ទៃពោះម្នាក់ផងដែរ។
ផ្ទះដែលឆេះខាងលើនោះជាផ្ទះរបស់ឈ្មោះនន់ សារ៉េត ដែលជាជនសង្ស័យ រស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងដែលបណ្ដាលឱ្យខូចខាតផ្ទះនិងសម្ភារៈទាំងស្រុង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី 12 ខែឧសភាឆ្នាំ 2021 នេះ៕