ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញបានចូលរួមក្នុងពិធីប្រកាសតែងតាំង មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ ភ្នំពេញ, ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រធានសាលាដំបូងខេត្តព្រៃវែង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង….

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញបានចូលរួមក្នុងពិធីប្រកាសតែងតាំង មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ ភ្នំពេញ, ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រធានសាលាដំបូងខេត្តព្រៃវែង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង….

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, ប្រធានសាលាដំបូងខេត្តព្រៃវែង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។ ពិធីនេះត្រូវបានរៀបចំឡើង ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានសុវត្ថិភាពផ្នែកសុខាភិបាលនានា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានកំណត់ចំនួនអ្នកចូលរួមតិចបំផុត ដោយអនុញ្ញាតឱ្យតែអ្នកដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួនដូសតែប៉ុណ្ណោះ ទើបអាចចូលរួមក្នុងពិធីនេះបាន។

សមាសភាពដែលត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះរួមមាន ៖

១- ឯកឧត្តម សេង ស៊ីវុត្ថា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជំនួស ឯកឧត្តម យូ ប៊ុនឡេង ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូល។

២- ឯកឧត្តម ឡុង កេសភីរម្យ អតីតប្រធានសាលាដំបូងខេត្តកំពត ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួស ឯកឧត្តម ហង់ ស៊ីថា ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រៃវែង។

៣- ឯកឧត្តម គឹម រ័ត្នណារិន អតីតអនុប្រធាន សាលាដំបូងខេត្តកណ្តាល ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ជំនួស ឯកឧត្តម តេង រតនា ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់។

៤- ឯកឧត្តម ហង់ ស៊ីថា អតីតប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រៃវែង ជំនួស ឯកឧត្តម កែ សាខន ដែលត្រូវបានចូលនិវត្តន៍។

និង ៥- ឯកឧត្តម គុជ គីមឡុង អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ជំនួស ឯកឧត្តម ប៊ូ ប៊ុន ហាង ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ដែលទើបត្រូវបានតែងតាំងថ្មី និងផ្តល់ការណែនាំដល់ពួកគាត់ ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នតុលាការ និងស្ថាប័នអយ្យការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការគ្រប់គ្រងវត្តមានប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធាននានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ ជាពិសេសត្រូវអនុវត្តវិធានការដែលមានចែងក្នុងមាត្រា៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានណែនាំចៅក្រម  ព្រះរាជអាជ្ញាក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន÷ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ នឹងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។

ឯកឧត្តម បានផ្ដាំផ្ញើទៀតថា: មន្ត្រីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រមដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈចៅក្រមទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការកាដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្តអនុវត្តអោយមានភាពត្រឹមត្រូវ លឿន និងមិនពុករលួយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!