កំពង់ស្ពឺ ៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំពីចំងាយ តាមរយៈប្រព័ន្ធវីដេអូហ្សូម Zoom meeting លេីការងារត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហា និងលេីកទិសដៅខែកញ្ញា ឆ្នាំ២០២១ ខាងមុខលេីការទទួលខុសត្រូវក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងដ៏កាចសាហាវផ្សេងទៀត។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូហ្សូម ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានការអញ្ញេីញចូលរួមពីរសំណាក់ អស់លោក លោកស្រី ជាស្នងការរង ទទួលផែនការងារជំនាញ - ទទួលការិយាល័យជំនាញ អស់លោក លោកស្រី នាយការិយាល័យ ព្រមទាំងលោកអធិការ នគរបាលក្រុង ស្រុក ទាំង ៨ ។
របៀបវារៈ ខ្លឹមសារ នៃកិច្ចប្រជុំគឺពិនិត្យពិភាក្សាលេីរបាយការណ៍ប្រចាំខែសីហា និងលេីកទិសដៅខែកញ្ញា ព្រមទាំងការចូលរួមយោបល់ពិភាក្សាលេីចំណុចខ្លាំង-ខ្សោយ បញ្ហាប្រឈមនានាកេីតឡេីងក្នុងមូលដ្ឋាន ពិសេសបទល្មេីសព្រហ្មទណ្ឌ គ្រឿងញៀន ចរាចរណ៍ និងបទល្មេីសប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្នុងនោះផ្ដោតសំខាន់លេីរបាយការណ៍ក្មេងទំនេីង ។ គោលបំណង នៃកិច្ចប្រជុំគឺសំដៅរកឃេីញដាក់ចេញវិធានការតស៊ូលេីករណីដែលកំពុងកេីតមាននិងបន្ដពិនិត្យប្រជុំលេីគណៈករណីចាស់ ករណីសេសសល់ ក្នុងការតាមរកមុខសញ្ញាសង្ស័យប្រព្រឹត្ដបទល្មេីសដែលបានគេចខ្លួនសំដៅឈានទៅបញ្ចប់ទាំងស្រុងលេីគណៈករណី និងបង្ការ ទប់ស្កាត់ លេីបទល្មេីសផ្សេងៗទៀត ដេីម្បីធានារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រកបដោយនិរន្តរភាពនិងបង្កភាពសុខសាន្ដរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ។
ជាចុងក្រោយលោកស្នងការ សំណូមពរឱ្យកំលាំងនគរបាលទាំងអស់ ចូលរួមសហការនិងអនុវត្ដតាមការណែនាំរបស់ថ្នាក់ដឹកនាំ ទិសដៅរបស់អគ្គស្នងការនគរបាលជាតិ ទិសដៅស្នងការដ្ឋាននគរបាលខេត្ត ពង្រឹងការងារម្ចាស់ការដោយសហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធ ដេីម្បីចុះប្រតិបត្ដិការបង្រ្កាបមុខសញ្ញាគ្រប់ប្រភេទដែលកំពុងតែបង្កអសន្ដិសុខនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង ដោយអនុវត្ដវិធានការសុខាភិបាល កុំភ្លេចវិធានការបីការពារ និងបីកុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ៕