ខេត្តកំពង់ឆ្នាំង÷ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសថា ក្នុងគ្រាដែលប្រជាពលរដ្ឋកំពុង
តែជួបការខ្វះខាត ក្នុងបរិបទកូវីដ19ខ្លះកំពុងធ្វើចត្តាឡីស័កតាមមណ្ឌល និងតាមផ្ទះអាជ្ញាធរភូមិឃុំត្រូវតែចុះជួយដោះស្រាយឧបត្ថម ដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។មានប្រសាសន៍បែបនេះនៅក្នុងឱកាសនាំយកអំណោយ របស់ឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង ប្រគល់ជូនរដ្ឋបាលសាលាស្រុក កំពង់លែង នាព្រឹកថ្ងៃទី 27 ខែសីហា ឆ្នាំ2021 ។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបន្តថា អំណោយដែលបានប្រគល់នៅពេលនេះ ត្រូវតែបែងចែកជូនប្រជាពលរដ្ឋ អោយដល់ដៃ ដល់លំនៅដ្ឋាន របស់ពួកគាត់ដែលកំពុងតែខ្វះខាត ដោយសារជាប់ធ្វើចត្តាឡីស័ក តែអំណោយទាំងនេះមិនសំដៅតែអ្នក ធ្វើចត្តាឡីស័កនោះទេ គឺសំដៅដល់អ្នកដែលកំពុងរងការខ្វះខាតផង។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់អាជ្ញាធរភូមិឃុំត្រូវមានគម្រោងផែនការ ឲ្យបានច្បាស់លាស់ក្នុងការអភិវឌ្ឍភូមិឃុំរបស់ខ្លួន រួចលើកសំណើរ ទៅស្រុកនិងខេត្ត ដើម្បីពិនិត្យ បន្ទាប់មក នៅពេលណាដែលមាន លទ្ធភាពអភិវឌ្ឍគឺយើងមានគម្រោងរួចជាស្រេច ជាមួយក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានឲ្យអាជ្ញាធរភូមិ ឃុំ រកបង្គោលដើម្បីដាក់អំពូលសូឡា ដែលឯកឧត្តមបានឧបត្ថម្ភ ក្នុងឃុំផ្លូវទូក ចំនួន១០០អំពូលនឹងឃុំប្រឡាយមាស ចំនួន១០០ អំពូលផងដែរ។
តាមសេចក្តីរាយការណ៍ របស់លោក ចេង ចាន់ដូណា អភិបាលស្តីទី ស្រុកកំពង់លែង បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី 26 ខែសីហាឆ្នាំ 2021ស្រុកកំពង់លែងមានអ្នកវិជ្ជមានកូវីដ19ចំនួន177នាក់(ស្រី 98នាក់)កំពុងសម្រាកព្យាបាល 138នាក់(ស្រី77នាក់)និងមានអ្នកស្លាប់ចំនួន8នាក់ផងដែរ។
សូមបញ្ជាក់ថាអំណោយដែលបានប្រគល់ជូននៅ ពេលនេះ មានអង្ករចំនួន 22តោន សរុបនិងវគ្គមុនស្មើ 36តោនសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន 9ឃុំដោយក្នុង
1 ឃុំ ទទួលបានអង្ករចំនួន 4 តោន។ហើយនៅក្នុងឪកាសនោះដែរឯកឧត្ដមក៏បានឧត្ដម្ភអង្ករ200គីឡូក្រាម.មី2កេស.ថវិកាចំនួន100ដុល្លាដល់គ្រួសារដែលកូនបានលង់ទឹកស្លាប់ចំនួន2គ្រួសារ រស់នៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ផងដែរ៕