កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមអ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរស្រុកបរិបូណ៌ បាននាំយកអំណោយរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឧបត្ថម្ភជូនរដ្ឋបាលឃុំពន្លៃ សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភនូវអង្ករចំនួន ៧០០គីឡូក្រាម ,ត្រីខ២កេស, មីជាតិ២០កេស,ទឹកសុទ្ធ២០កេស
ម៉ាស់២០ប្រអប់និងអាល់កុល២កាន សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកបំផុតនៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។
ឯកឧត្តម អម សុភា បានផ្តាំផ្ញើដល់អាជ្ញាធរ ឃុំពន្លៃ សូមយកអំណោយកទៅចែកដល់គ្រួសារប្រជាពលរដ្ឋ ឱ្យចំគោលដៅ និងប្រកបដោយតម្លាភាព។
បន្ថែមពីនោះ ឯកឧត្តម អម សុភា បានអំពាវនាវអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩អោយបានគ្រប់ៗគ្នា។ ចុងបញ្ចប់ឯកឧត្តម និងអាជ្ញាធរដែនដី ក៏បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន ០៣គ្រួសារផងដែរ ៕