កំពង់ស្ពឺ÷ រហូតមកដល់ពេលនេះរដ្ឋបាលខេត្តកំពង់ ស្ពឺ បានទទួលផ្លែមៀនប៉ៃលិន (តាង៉ែន) ដែលជាអំ ណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ២៥ តោន សម្រាប់រដ្ឋបាលខេត្តធ្វើការបែងចែកទៅដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ កងកំលាំងទាំងបី និងបងប្អូនប្រជាពលរដ្ឋដែលកំពុងសំរាកព្យាបាលជំងឺកូវីដ-១៩ និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមសាលារៀន ក្រុង ស្រុក មណ្ឌលសុខភាព នៅទូទាំងខេត្តកំពង់ស្ពឺ ។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍បែបនេះនៅពេល ដែល ឯកឧត្តម បានទទួលផ្លែមៀននាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ នៅសា លាស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា នៅក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺ សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចជាកាលសម្ដេចទាំងទ្វេតែងយកចិត្តទុកដាក់ពីសុខ ទុក្ខពលរដ្ឋរបស់ខ្លួន នៅគ្រប់ច្រកល្ហក ។ ហើយសម្ដេចតែងតែយក ចិត្តទុកដាក់ ទាំងជីវភាពរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋ ជាក់ស្តែងពេលនេះ សម្ដេចទាំងទ្វេបានចំ ណាយ និងគៀងគររកមូលនិធិ ដើម្បីទិញផ្លែមៀនប៉ៃលិនរបស់ប្រជាកសិករដែលកំពុងមានកសិផល ហើយគ្មានទីផ្សារ។ ពេលនេះប្រជាកសិករទាំងនោះក៏មានទឹកចិត្តសប្បាយ រីករាយយ៉ាងក្រៃលែងផងដែរ ៕