ភ្នំពេញ៖ តើលោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ នឹង លោក ភ្លក់ ជាម្ចាស់ទីតាំងបនល្បែងដុះស្លែមួយកន្លែងត្រូវជាអ្វីនឹងគ្នា? នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ បានបញ្ជាក់ថា: លោកកំពុងតែស្រាវជ្រាវរកចាប់ខ្លួនអ្នកសារព័ត៌មាន ដែលបានទៅទារលុយពីម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ របស់លោកភ្លក់ ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមរយៈ នាមប័ណ្ណលេខទូរស័ព្ទ និងតាមរយៈប្រព័ន្ធទំនាក់ទំនង telegram ដើម្បីយកមកដាក់ទោសតាមនីតិវិធីច្បាប់។
មហាជនស្ងាល់ថា: លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ បានដឹងយ៉ាងច្បាស់ថា: ផ្ទះរបស់លោក ភ្លក់ បានបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ លោកមិនបានបង្ក្រាបទេ! បែរជារៀបគម្រោងស្រាវជ្រាវចាប់អ្នកសារព័ត៌មានទៅវិញ។
សូមបញ្ជាក់ដែរថា៖ទីតាំងល្បែងស៊ីសងដុះស្លែខុសច្បាប់ «មាន់ជល់ហាយឡាយ» របស់លោក ភ្លក់ ស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ធ្លាប់បានខាងសារព័ត៌មាន ខលទៅរាយការណ៍ ជូនជាព័ត៌មានញឹកញាប់ ដល់លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់មានជ័យ១ ប៉ុន្តែទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះនៅតែបន្តបើកដំណើរបានដោយរលូន! រហូតមកដល់ពេលនេះ ស្រាប់តែលេចលឺថា លោក សន ភឿន នាយប៉ុសិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ តាមស្វែងរកចាប់ខ្លួនអ្នកសារព័ត៌មានទៅវិញ។
ចំណែកលោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់សារព័ត៌មានថា៖ លោកមិនទាន់បានដឹងរឿងនេះទេ!។
មហាជនបានលើកឡើងនិងធ្វើការរិះគន់ចំៗទៅលើលោក សន ភឿនថា: ខ្លួនជាសមត្ថកិច្ចនៅក្នុងមូលដ្ឋានមិនធ្វើការបង្ក្រាបបទល្មើសល្បែងស៊ីសងទេ? បែរជាមកតាមចាប់អ្នកសារព័ត៌មានទៅវិញ? តើលោក ភ្លក់ មេបនល្បែងស៊ីសងខាងលើនេះមានឥទ្ធិពលធំប៉ុណ្ណាទៅ បានជាលោកសន ភឿន មិនហ៊ានបង្ក្រាប បែរជាតាមចាប់អ្នកសារព័ត៌មានទៅ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះសូមឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលសកម្មភាព លោក សន ភឿន នាយប៉ុស្តិ៍នគរបាល សង្កាត់ស្ទឹងមានជ័យមួយផង៕
ចុមល្បែងស៊ីសងមិនចាប់ទេ! លោក សន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យ១ បែរជារៀបគម្រោងស្រាវជ្រាវ ចាប់ខ្លួនអ្នកសារព័ត៌មានទៅវិញ….
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម