ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ក្មេងប្រុសម្នាក់បានបាត់ខ្លួនចំនួន៥ថ្ងៃក្នុងទឹកដីស្រុកឈូក ខេត្តកំពត

ក្មេងប្រុសម្នាក់បានបាត់ខ្លួនចំនួន៥ថ្ងៃក្នុងទឹកដីស្រុកឈូក ខេត្តកំពត

ខេត្តកំពត:ក្មេងប្រុសម្នាក់ឈ្មោះ ប៊ិន លីឆេងយូ អាយុ១៥ឆ្នាំ មានមុខរបរជាអ្នកលក់ផ្កានឹងកូនឈើដឹកតាមរ៉ឺម៉កជាមួយឪពុកឈ្មោះ សាយ ប៊ិននី រស់នៅភូមិព្រែកឈ្មោះ ឃុំព្រែកសរសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

លោកស្រី ជីន ស្រីនីន ត្រូវជាម្តាយបានបញ្ជាក់ថាកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កូនប្រុសរបស់គាត់នឹងប្តីបានដឹកកូនឈើនឹងផ្កាយកទៅលក់នៅឯស្រុកឈូកខេត្តកំពតដោយមានរ៉ឺម៉កម្នាក់មួយ លុះទៅដល់ស្រុកឈូកនៅថ្ងៃទី៣ខែឆ្នាំដដែលប្តីរបស់គាត់ក៏លក់អស់ហើយក៏បានប្រាប់កូនប្រុសរបស់គាត់ថាអោយនៅចាំក្នុងវត្តមួយក្នុងស្រុកឈូកព្រោះរូបគាត់ប្រញាប់ត្រឡប់មកយកកូនឈើអោយម៉ូយ នៅពេលដែលត្រឡប់មកវិញប្តីរបស់គាត់ក៏បានឧស្សាហ៍ទាក់ទងតាមទូរស័ព្ទទៅកូនតែនៅនិយាយជាមួយគ្នាបានធម្មតា។

លោកស្រី ជីន ស្រីនីន បានបន្តទៀតថាលុះដល់ថ្ងៃអាទិត្យទី៥ខែឆ្នាំដដែលពេលល្ងាចម៉ោងប្រហែលជា៤នឹង៣០នាទី ប្តីរបស់គាត់ក៏បានទូរស័ព្ទទៅកូនម្តងទៀតតែនិយាយមិនបានប៉ុន្មានផងកូនរបស់គាត់ក៏បិទទូរស័ព្ទតែម្តងដោយប្រាប់ថាមេឃកំពុងភ្លៀងខ្លាំងដោយមិនបានសួរអោយបានច្បាស់ថានៅទីតាំងកន្លែងណាអោយពិតប្រាកដដែរ បន្ទាប់មកទៀតប្តីរបស់គាត់ក៏បានទូរស័ព្ទទៅម្តងទៀតតែទូរស័ព្ទមិនអាចទាក់ទងបានតាំងពីពេលនោះមករហូតដល់ថ្ងៃនេះគឺ៥ថ្ងៃហើយ។

បច្ចុប្បន្នប្តីរបស់គាត់ក៏បានទៅប្តឹងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកឈូកដែរតែនៅមិនទាន់មានដំណឹងអ្វីនៅឡើយចំណែករូបគាត់វិញមិនអាចទៅតាមរកកូនជាមួយប្តីបានទេព្រោះគាត់មានផ្ទៃពោះកូនទី៥ហើយកូនដែលបាត់ខ្លួននោះជាកូនទី១ ដោយសារតែជីវភាពខ្វះខាតទើបតម្រូវអោយកូនប្រុសទី១ដែលបាត់ខ្លួននោះឈប់រៀនទៅជួយរកលុយដើម្បីផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ។

ជាចុងក្រោយលោកស្រី ជីន ស្រីនីន សូមលើកម្រាមដៃដប់សូមអោយសមត្ថកិច្ចនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយដល់គាត់បើបានឃើញក្មេងប្រុសម្នាក់ដូចមានក្នុងរូបភាពខាងលើសូមមេត្តាជួយផ្តល់ដំណឹងមកគាត់ផ្ទាល់តាមរយ:ទូរស័ព្ទលេខ 097 8167705,097 6549517,087 776578 រូបគាត់នឹងមានជូនជាសារគុណ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!