ខេត្តព្រះសីហនុ៖ មានករណីភ្ញាក់ផ្អើលមួយដោយជនជាតិចិនចំនួនមួយក្រុមបានចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណី បានកើតឡើងកាលពីវេលាម៉ោងជាង០៩ យប់ ថ្ងៃទី ១០ ខែ កញ្ញាឆ្នាំ ២០២១នេះក្នុងករណីនេះដោយមានការ សម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានចុះបង្ក្រាបនឹងឃាត់ខ្លួនក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំ រវាងជនជាតិចិន និងជនជាតិចិន ដូចគ្នា ជុំវិញបញ្ហានេះដែរកម្លាំងកងរាជអាវុធហត្ថបាន ចុះបង្ក្រាប ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្នុងក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងនោះដកហូតបានអាវុធចំនួន០៧ដើមកាំភ្លើងវែងមានចំនួន០២ដើម នឹងកាំភ្លើងខ្លីចំនួន០៥ដើម ។
ឃាត់បានមនុស្សប្រុសស្រីចំនួន១៤នាក់ក្នុងនោះមាន(ស្រី០១នាក់)ជាជនជាតិចិនផងដែរ
ក្នុងករណីចាប់បង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់នេះ កម្លាំងសមត្ថកិច្ចរួមទាំងកម្លាំងកងរាជអាវុធហត្ថកំពុងតែធ្វើការសួនាំនឹងស្រាវជ្រាវដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕