ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំង បានដឹក នាំក្រុមការងារចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ5 ចន្លោះគីឡូម៉ែត្រលេខ40 ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំង បានដឹក  នាំក្រុមការងារចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ5 ចន្លោះគីឡូម៉ែត្រលេខ40 ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង

ខេត្តកំពង់ឆ្នាំង÷ ក្រោយពីស្ថានភាពទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យស្ថានភាពទឹកនៅអាងទឹកអន្លង់ជ្រៃ ប៉ែកខាងលើស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ មានការកើនឡើងដែលតម្រូវឲ្យអាជ្ញាធរនិងមន្ត្រីជំនាញសម្រេចបើកទឹកបង្ហូរចុះមកស្ទឹងក្រាំងពន្លៃក្នុងបរិមាណ ជំនន់ទឹកភ្លៀងខ្លាំងពេក បណ្ដាលឲ្យហូរលិចលើផ្លូវជាតិ លេខ 5 ដោយអន្លើៗ ។

ស្ថិតក្នុងសា្ថនភាពទឹក កំពុងតែហូរលិចលើកំណាត់ផ្លូវជាតិ លេខ៥ត្រង់ចន្លោះគីឡូម៉ែត្លេខ៣៩និងលេខ៤០ ស្ថិតក្នុងភូមិពោធិឬទ្ឋិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ កាលពីរសៀលថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2021នេះ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរ ដោយអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុក ចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង ដែលកំពុងតែហូរលើផ្លូវជាតិ នៅចំណុចខាងលើ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានស្នើដល់ក្រុមការងារសាងសង់របស់ក្រុម ហ៊ុនជប៉ុន ដែលកំពុងតែសាងសង់ផ្លូវជាតិលេខ 5 ជួយចាក់
ដី និងថ្ម កិនបង្ហាប់ លើកឲ្យខ្ពស់ ដើម្បីសម្រួលក្នុងការធ្វើចរាចរណ៍ជាមួយគ្នានេះសូមកាយ បង្ហូរទឹកតាមលូប្រអប់ធំៗដែលកំពុងតែបិទខ្ទប់ ដើម្បីឱ្យទឹកហូរនិងស្រកបានលឿន ។

ក្នុងគ្រាដែរ ក្រុមហ៊ុនសាងសង់ផ្លូវជប៉ុន ក៏ទទួលយកសំណើររបស់អាជ្ញាធរខេត្ត  ហើយសន្យានឹងធ្វើឲ្យរៀបរយនៅថ្ងៃទី12 ខែកញ្ញា នេះដើម្បីសម្រួលចរាចរណ៍ឲ្យបានស្រួលក្នុងការធ្វើដំណើររបស់បងប្អូន ។

សូមបញ្ជាក់ដែរថាដោយសារស្ថានភាពផ្លូវជាតិលេខ 5 ត្រូវបានលិចលង់នៅក្នុងភូមិសាស្ត្រដូចបានរៀបរាប់ខាងលើអាជ្ញាធរខេត្តកំពង់ឆ្នាំងក៏បានណែនាំដល់សមត្ថកិច្ចនគរបាល ជួយបង្វែរការចរាចរណ៍ផ្លូវជាតិលេខ 5ដោយឲ្យរថយន្តទេសចរណ៍ធុនតូច មកពីភ្នំពេញ វាងចេញពី ចំណុច វិហារហ្លួង ស្រុកពញាឮ ចុះទៅតាមមាត់ទន្លេ ហើយឡើងមក ផ្លូវជាតិលេខ 5 ត្រង់ ចំណុច ផ្សារសាលាលេខ៥ ក៍បាន ឬក៏ មកឡើងផ្លូវជាតិលេខ 5 ត្រង់ចំណុច ក្បាលថ្នល់សែប ក៏បាន ។ ចំណែករថយន្តធុនទេសចរណ៍ដែលទៅពីក្រុងកំពង់ឆ្នាំងទៅរាជធានីភ្នំពេញក៏ត្រូវវាងតាមផ្លូវនេះដូចគ្នាដែរ .ដោយឡែករថយន្តធុនធំត្រូវបើកតាមផ្លូវជាតិលេខ 5 ប៉ុន្តែត្រូវស្ថិតក្រោមការរៀបចំសម្រួលចរាចរណ៍របស់សមត្ថកិច្ចតាមដងផ្លូវ៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!