ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

មនុស្សមួយក្រុមបានប្រមូលផ្ដុំគ្នាប្រើអំពើហិង្សាដោយដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ និងគប់ដបសាំងមកលើសមត្ថកិច្ចខេត្តកណ្ដាលបណ្ដាលឲ្យរងរបួស១៣នាក់

មនុស្សមួយក្រុមបានប្រមូលផ្ដុំគ្នាប្រើអំពើហិង្សាដោយដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ និងគប់ដបសាំងមកលើសមត្ថកិច្ចខេត្តកណ្ដាលបណ្ដាលឲ្យរងរបួស១៣នាក់

កណ្ដាល៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនមេត្តាឲ្យបានដឹងថាកាលពីវេលាម៉ោង១០:៣០ មួយថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២១ មានក្រុមមនុស្សគ្នាប្រមាណ១០០នាក់បានមកប្រមូលផ្ដុំគ្នាប្រើអំពើហិង្សា និងធ្វើការជេរប្រមាថដោយបានដុតកៅស៊ូកង់ និងសម្ភារៈផ្សេងៗ ប្រើដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ គប់ដបសាំង មកលើកងកម្លាំងមានសមត្ថកិច្ចដែលកំពុងឈរជើងបំពេញការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឲ្យកងកម្លាំងសមត្ថកិច្ចរងរបួសចំនួន១៣នាក់។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលដែលបណ្ដាញសារព័ត៌មានយើងទើបនឹងទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថាស្ថិតក្នុងស្ថានភាពប្រើអំពើហឹង្សានេះកងកម្លាំងបានបង្ខំចិត្តបំបែកក្រុមបាតុករដោយប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីការពារខ្លួននិងបំបែកក្រុមបាតុករព្រមទាំងបានឃាត់ខ្លួនសមាជិកក្រុមបាតុករចំនួន ៣០នាក់ ស្រី២០នាក់ ដើម្បីនាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

ក្នុងសេចក្តីជូនដំណឹងនេះដែររដ្ឋបាលខេត្តកណ្ដាលពិតជាការសោកស្ដាយចំពោះទង្វើជ្រុលនិយមរបស់ក្រុមមនុស្សដែលបានប្រព្រឹត្តខុសច្បាប់ ដែលអំពើនេះ អាចនាំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សន្តិសុខ និងការបំផ្លិចបំផ្លាញផលប្រយោជន៍ដ៏ធំរបស់ប្រទេសជាតិ។

ជាថ្មីម្ដងទៀតរដ្ឋបាលខេត្តកណ្ដាលក៏សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងឡាយហើយងាកមកចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធីនិងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!