កំពុងស្ពឺ÷ 3កុំ 3ការពារ ត្រូវប្រកាន់ខ្ជាប់តាមការណែនាំវិធានការការពាររបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ថ្លៃថ្លានិងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ សែន ជានាយករដ្ឋមន្ត្រី។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ដូច្នេះ នៅពេលដែលឯកឧត្តមបានចុះជូបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូសិ និងស្សានុសិស្ស នាថ្ងៃចូលរៀនដំបូងនៅសាលាអនុវិទ្យាល័យឆាយឆុប និងបឋមសិក្សាភូមិថ្មី ស្ថិតនៅសង្កាត់រកាធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ នាថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2021។
ក្រោយពីបានផ្អាកសាលារៀននៅទូទាំងខេត្តកំពង់ស្ពឺ ដោយជំងឺកូវីដ19 រយៈពេលជាច្រើនខែឆ្នាំមក ហើយទើបថ្ងៃនេះទេ ដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យ បន្តបើកសាលារៀនឡើងវិញ។ ហើយសូមឱ្យក្មួយៗ ត្រូវប្រកាន់ខ្ជាប់ 3កុំ 3ការពារ និងត្រូវខិតខំរៀនសូត្រក្រេបជញ្ជក់ចំណេះដឹង ពីលោកគ្រូ អ្នកគ្រូ និងអាចអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិបានផងដែរ។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តសូមឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ បន្តអប់រំផ្សព្វផ្សាយឱ្យបានម៉ឺងម៉ាត់ចំពោះបញ្ហាជំងឺកូវីដ19 និងជំងឺ Delta បំលែងខ្លួនថ្មី ឱ្យកូនបានយល់ដឹងកាន់ច្បាស់ និងបផ្សព្វផ្សាយបន្ត ទៅដល់ក្រុមគ្រួសារ និងសហគមន៍ ឲ្យកាន់តែយល់ច្បាស់ ពីហានិភ័យ និងជំងឺឆ្លងដ៏កាចសាហាវមួយនេះផងដែរ។