កំពង់ស្ពឺ÷ ប្រជាពលរដ្ឋសាទរចំពោះកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ19 ឈ្មោះថា JohnSon ដែលរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យរដ្ឋបាលខេត្តបង្ខិតសេវាសាធារណៈ ឲ្យជិតផ្ទះប្រជាពលរដ្ឋ ខណៈដែលប្រជាពលរដ្ឋមួយចំនួនរស់នៅតាមភូមិ ឃុំដាច់ស្រយាលរាប់សិបគីឡូម៉ែត្រពីទីប្រជុំជន។ ហើយរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តែងតែគិតគូរសុខមាលភាពសាធារណៈ។ ហើយឲ្យមន្ទីរសុខាភិបាល បន្តចុះចាក់វ៉ាក់សាំង JohnSon ដល់មូលដ្ឋាន ដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ក្នុងគោលការណ៍ស្ម័គ្រចិត្ត ហើយមិនបង់ថ្លៃនោះឡើយ។ វាខុសពីប្រទេសជិតខាងយើង គេចាក់វ៉ាក់សាំងហើយ ពលរដ្ឋរបស់គេ ត្រូវបង់សេវាសុខាភិបាល ថ្លៃខ្ពស់ផងដែរ។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ដូច្នេះនៅមុខបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ខណ:ដែលពួកគេកំពុងរង់ចាំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 នៅបរិវេណសាលាបុណ្យភូមិច្រាបក្រសាំង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2021។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានបន្តឲ្យដឹងផងដែរថា÷ សម្ដេចតេជោ បានខិតខំស្វះស្វែងរកវ៉ាក់សាំង មកចាក់បងប្អូនប្រជាពលរដ្ឋ ឥតគិតថ្លៃ។ ហើយសម្ដេច មិនខ្លាចការនឿយហត់ ក្នុងការលះបង់គ្រប់បែបយ៉ាង ដើម្បីសុខភាពប្រជាពលរដ្ឋរបស់លោក។ កាយវិការរបស់សម្ដេចអាចសបញ្ជាក់បានថា÷ សម្ដេច បានគិតគូរគ្រប់ជ្រុងជ្រោយ ពីសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
ជាកិច្ចបន្តសូមក្រុមការងារបច្ចេកទេសជួយចាក់សំឡេង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត មានមតិសំណេះសំណាល និងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដូចតទៅ÷……….
ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង ឲ្យដឹងផងដែរថា បើទោះបងប្អូនចាក់វ៉ាក់សាំងហើយក៏ដោយក៏ចុះ តែសូមឱ្យបងប្អូនប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជាផុតពីជំងឺកូវីដ-១៩៕