ខេត្តកណ្ដាល÷ ថ្មីៗនេះ លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំ ត្រូវបានបែកធ្លាយរឿងអាស្រូវប្រព្រឹត្តនៅអំពើពុករលួយជាច្រើនខណៈលោកកាន់តំណែងជានាយប៉ុស្តិ៍សំរោងធំកន្លងមកនេះ បើយោងតាមប្រភពបាននិយាយថា: លោកហួត សីហា បានយក អំណាចជានាយប៉ុស្តិ៍មកគាបសង្កត់ គម្រាមកំហែងនិងជំរិតទារប្រាក់ ពីរប្រជាពលរដ្ឋ និងបានប្រើពាក្យសម្ដីអសុរសទៅលើមន្ត្រីនៅក្នុងអង្គភាពខ្លួន សុទ្ធតែអាមឹងទោះមន្ត្រីនោះមានអាយុច្រើនជាងខ្លួនក៏ដោយ។
ដើម្បីជ្រាបកាន់តែច្បាស់គេសង្ឃឹមថា មានតែអង្គភាពប្រឆាំងអំពើពុករលួយនោះទេ! ដែលជាអ្នកបើកការស៊ើបអង្កេតនឹងស្រាវជ្រាវជំវិញរឿងរ៉ាវនេះ។
ព័ត៌មានមិនមែនជាភស្តុតាងនោះទេ! តែជាតម្រុយឈានទៅរកភស្តុតាង!! អ្នកកាសែតមិនមែនជាស្ថាប័នតុលាការនោះទេ? តែជាកញ្ចក់ឆ្លុះបញ្ចាំងនៃសង្គម ឬជាអ្នកនាំសារពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋ នឹងពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំវិញតែប៉ុណ្ណោះ។
ទាក់ទិននឹងការបែកធ្លាយរឿងអាស្រូវប្រព្រឹត្តនូវអំពើពុករលួយរបស់លោក ហួត សីហា នាយប៉ុស្តិ៍សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នេះដែរ
ត្រូវបានប្រភពប្រាប់ឲ្យដឹងទៀតថា: នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ 2021នៅចំនុចព្រែកតាកែវឃុំសំរោងធំ ដោយលោក ហួត សីហាចាប់បានយុវជនបីនាក់: សង្ស័យពាក់ព័ន្ធគ្រឿងញៀន។
ទី1ឈ្មោះ ឈិត ភេទប្រុសមុខរបរមិនពិតប្រាកដ
ទី2ឈ្មោះ បូរី ភេទប្រុសមុខរបរមិនពិតប្រាកដទី3ឈ្មោះ អាយោង(បងអាបូរី)ភេទប្រុសមុខរបរមិនពិតប្រាកដ
ទាំងបីនាក់ខាងលើនេះត្រូវបានលោក ហួត សីហា មេប៉ុស្តិ៍សំរោងធំ បានជំរិតទារប្រាក់ចំនួន 3500$ (បីពាន់ប្រាំរយដុល្លារ)ករណីចាប់មនុស្សជំរឹតទាប្រាក់ ដែលជាមុខសញាប្រើប្រាស់គ្រឿងញៀនចំនួន3នាក់និងជំរិតទាប្រាក់3500$ជាថ្នូរនឹងការដោះលែងនោះ ក្នុងនោះឈ្មោះ ឈិតបង់លុយ4លានរៀលហើយម្ដាយ ឈ្មោះឈិត បានសុំពីលោក ហួត សីហា នាយប៉ុស្ដិ៍សំរោងធំ បាន20មុឺនរៀលមកវិញ។
ចំណែកឈ្មោះ បូរី និងឈ្មោះ យោងគឺបង់អស់2500$(តាមប្រភពប្រជាពលរដ្ឋ)នៅចំណុចចម្ការដើមកាស្យាភូមិព្រែកតាកែវ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ករណីទី2នៅថ្ងៃទី 30 ខែកក្កដាឆ្នាំ 2021នោះដដែលពេលល្ងាចលោកហួត សីហា មេប៉ុស្តិ៍សំរោងធំ ចុះបង្រ្កាបករណីលេងប៊ៀរចាប់បានយុវជនឈ្មោះ សាល ដែលមានម្ដាយឈ្មោះថាចឪពុក សំ រស់នៅក្នុងភូមិស្ទឹងពីហៅភូមិក្របី ឃុំសំរោងធំ ស្រុកកៀនស្វាយ ចាប់បានយុវជនឈ្មោះ សាលនៅចំណុចកំប្លោកវិលផ្ទះខាងប្រពន្ធរបស់យុវជនឈ្មោះ សាល ដោយជំរិតទារប្រាក់នៅក្នុងព្រៃចំនួន 10 លានរៀលរួមនឹងខ្សែដៃផ្លាកទីនចំនួនមួយខ្សែជាថ្នូរនឹងការដោះលែងខ្លួន។
កណីទី 3សង្ស័យរជាបទល្មើសគ្រឿងញៀនមេប៉ុស្តិ៍សំរោងធំលោក ហួត សីហា ចាប់បានម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅបិទក្រហមស្លាកលេខភ្នំពេញ 2050 ចំរិតទារប្រាក់ពីម្ចាស់ម៉ូតូទឹកប្រាក់ 700$ (ប្រាំពីររយដុល្លារ)ម្ចាស់ម៉ូតូពុំមានលទ្ធភាពក៏ជូន 200$ តែមេប៉ុស្តិ៍មិនព្រមក្រោយមកក៏បែករឿងដល់លោកស្នងការខេត្តកណ្ដាលអោយកម្លាំងចុះត្រួតពិនិត្យលោក ហួត សីហា មេប៉ុស្តិ៍សំរោងធំបានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ចំណែកម៉ូតូជាច្រើនគ្រឿងទៀតដែលលោក ហួត សីហា មេប៉ុស្ត៍សំរោងធំចាប់ពីបទល្មើសបានគឺគាត់បានយកទៅលក់ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ក្នុងករណីខាងលើទាំងអស់នេះត្រូវបានលោកស្នងការខេត្តកណ្ដាល បញ្ជាឲ្យជំនាញចុះត្រួតពិនិត្យហើយ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសំរោងធំទាំងអស់មានចិត្តសប្បាយរីករាយនិងកោតសរសើរ ចំពោះចំណាត់ការរបស់លោកឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល តែងតែយកចិត្តទុកដាក់និងជូយដោះស្រាយរាល់ទុក្ខលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសំរោងធំ ក៏ដូចជាខេត្តកណ្ដាលទាំងមូល។
យ៉ាងណាមិញតាមពត៍មានថាក្រុមប្រជាពលរដ្ឋដែលរងការចាប់ជំរឹតទារប្រាក់ពីលោក ហួតត សីហា នាយប៉ុស្ដិសំរោងធំ កំពុងដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានស្រុក។
ចាំមើលថា: តើលោកអធិការស្រុកមានចំណាត់ការលើកូនចៅខ្លួនដែររឺទេ។ អង្គភាពសារព័ត៌មានយើងរងចាំមើលពត៏មាននេះបន្តទៀត។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏ដូចជាមហាជនបានសំណូមពរនិងស្នើសុំដល់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់កម្លាំងដែលមានឧត្តមគតិពិតចុះស្រាវជ្រាវពិនិត្យនិងស៊ើបអង្កេតឲ្យបានស៊ីជំរៅនៅរឿងរ៉ាវអាស្រូវប្រព្រឹត្តនៅអំពើពុករលួយរបស់លោក ហួត សីហា នាយប៉ុស្តិ៍សំរោងធំនេះផង៕
តើវាសនាលោកហួត សីហា នាយប៉ុស្តិ៍សំរោងធំទៅជាយ៉ាងណា? បើបែកធ្លាយរឿងអាស្រូវប្រព្រឹត្តនូវអំពើពុករលួយយ៉ាងហ្នឹង…!!!
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម