កំពង់ស្ពឺ÷ ក្រោមដំបូលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនាវាកម្ពុជា ចេញពីបនប្រល័យពូជសាសន៍ប៉ុលពត ពីគុកឥតជញ្ជាំង និងកាប់សម្លាប់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់អស់ជាង៣លាននាក់ ព្រមចែកតំបន់អប្បគមន៍មួយចំនួន ដោយពុំអាចឆ្លងកាត់ និងធ្វើដំណើររកស៊ីជួញដូរបានឡើយ។ តែក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិប្រែក្លាយជាប្រទេសមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ និងបង្ខិតសេវាសាធារណៈផ្សេងៗមកជាប់ជណ្ដើរផ្ទះ បងប្អូនប្រជាពលរដ្ឋ និងបានបង្ខិតទីប្រជុំជន និងជនបទឱ្យនៅកៀកគ្នាផងដែរ។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ បែបនេះនៅពេលដែល ឯកឧត្តម បានជួបសំណេះសំណាល ក្នុងពិធីចាក់វ៉ាក់សាំង johnson and johnson ប្រឆាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាជនជាតិភាគតិចសួយ ស្ថិតនៅក្នុងភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋជនជាតិភាគតិចសួយដូចតទៅ…
ឯកឧត្តមបានបន្តឲ្យដឹងផងដែរថា÷ ទីនេះ គឺជាតំបន់អប្បគមន៍ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមនាសម័យនោះ ហើយតំបន់នេះគ្មានការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ។ ដូច្នេះហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលរកបានដោយកម្រមួយនេះទោះក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែថែរក្សាឲ្យបានគង់វង្ស សម្រាប់ឲ្យរាជរដ្ឋាភិបាលកម្ពុជា មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតផងដែរ។