ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

នគរបាលការិយាល័យប្រឆាំងការជួញដូ​រមនុស្សនិងការពារអនីតិជន​ នៃស្នងការដ្ឋានន​គរ​បា​លខេត្ដកំពង់ស្ពឺ​ អន្ដរាគមន៍ស្វែ​ងរក​ក្រុ​ម​​គ្រួសារ​ជនរងគ្រោះ​ នៅស្រុកសំរោងទង​ដែលចា​ញ់បោ​កគេទៅ​ក្រៅ​ប្រទេស​ china និងត្រូវបានគេធ្វេីបា​ប ​ឱ្យ​បានមកកាន់ទីតាំងមានសវុត្ថិភាព​.., ✅ប្រភព​ :​ ប្រព័ន្ធ​ tik tok

នគរបាលការិយាល័យប្រឆាំងការជួញដូ​រមនុស្សនិងការពារអនីតិជន​ នៃស្នងការដ្ឋានន​គរ​បា​លខេត្ដកំពង់ស្ពឺ​ អន្ដរាគមន៍ស្វែ​ងរក​ក្រុ​ម​​គ្រួសារ​ជនរងគ្រោះ​ នៅស្រុកសំរោងទង​ដែលចា​ញ់បោ​កគេទៅ​ក្រៅ​ប្រទេស​ china និងត្រូវបានគេធ្វេីបា​ប ​ឱ្យ​បានមកកាន់ទីតាំងមានសវុត្ថិភាព​..,  ✅ប្រភព​ :​ ប្រព័ន្ធ​ tik tok

កំពង់ស្ពឺ​៖​ ក្រោយទទួលបានព័ត៌មានតាមប្រព័ន្ធអ​នឡាញ​ tik tok និង​Wechat ដែលមាន​ស​ម្លេងសន្ទនាគ្នាររវាងស្រ្ដីម្នាក់និងជនរងគ្រោះ​ដែល​បានអះអាងថា​ ជាជនជាតិខ្មែរមានឈ្មោះ​ ភក្រ​ មានទី​លំនៅមុនទៅក្រៅប្រទេសនិងមានស្រុកកំណេីត​រស់នៅក្នុងស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ បច្ចុប្បន្ន​ត្រូវបានបុរសជាប្ដី​ ជនជាតិ​ចិន​ និងឪពុកម្ដាយក្មេកធ្វេីបា​ប​រហូតមានរូបរាង្គស្គមស្គាំង​ ភ្លេចភ្លាំង​ស្មារតី​ និងធ្លាក់ខ្លួនស្គមរីងរៃ​ ដង្ហោយរកការជួយអន្ដរាគម​ន៍បានវិលត្រឡប់មកស្រុកកំណេីតវិញ។

ដោយបានការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានចង្អុលការណ៍ឱ្យ​ ជំនាញ​ប្រឆាំង​ការជួញដូរ​ម​នុស្សនិ​ងការពារអនីតិជនខេត្ដសហការធ្វេីការ​ស្រា​វជ្រាវ​រកក្រុមគ្រួសារតាមការអះអាងរបស់​ស្រ្ដីដែ​លអះ​អាងថាជាជនរងគ្រោះ​ ​ កាលពីថ្ងៃ​សៅ​រ៍ ទី១៨ ខែ​កញ្ញា ឆ្នាំ២០២១ ជំនាញ​បានចុះស​ហការ​ស្រាវ​ជ្រា​វរកឃេីញ​ម្តាយរបស់ជនរងគ្រោះឈ្មោះ សឿ​ន ទី ទី​លំនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង​ ​ជំនាញ​បានសាកសួរព័ត៌មាន-ពិនិត្យឯ​ក​សារសាវតា​រូបថត​ភស្ដុតាងជា​ច្រើន​ លទ្ធផល​ ​គឺពិតជាកូនរ​ប​ស់គាត់ពិតប្រាកដ​មែន​​។

តាមដំណេីរនៃរឿងហេតុ៖​ ឈ្មោះ អាត់ សុភ័ក្រ ភេទស្រី​ អាយុ២៣ឆ្នាំ អំឡុងខែឧសភា ឆ្នាំ២០១៨ បានចាកចេញពីផ្ទះទៅរកការងារធ្វេីនៅតាមខេត្ដ​រួចក៏បាត់ដំណឹ​ងឈឹងរហូតមកដល់បច្ចុប្បន្ន​ ទើបតែទទួលបានថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ (ឈ្មោះ សឿ​ន ទី)បានដំណឹងតាមប្រព័ន្ធ​tik tok​ ថាកូនស្រីរប​ស់គាត់ត្រូវបានគេបង្ហោះ​ ថារស់នៅប្រទេសចិន​ ត្រូវប្ដីនិងឪក្មេកម្ដាយក្មេកធ្វេីបាប​ គាត់បានស្វែង​រកកិច្ចអន្ដរាគមន៍​ដេីម្បី​ឱ្យ​សមត្ថកិច្ចជួយ​ បន្ទាប់​មក​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និងការពារអនីតិជន​បានជួបនិងចំណាត់ការនីតិវិធី​ទា​ក់​ទងតាមរយៈAccount Facebook ឈ្មោះ L​in pei ដែលបាន Share Videoនិ​ងបានសួរអំពី​ព័ត៌មានជនរងគ្រោះ​ ម្ចាស់ acco​u​nt បានប្រាប់ថានារីរងគ្រោះកំពុងរស់ភូមិហ៊ូធៀន  ស្រុកណានឆាង ក្រុងណានឆាង ខេត្តជាំងស៊ី (ប្រទេស​ចិន)

ហេីយខ្លួនមាន​មិត្តភក្តិ​ម្នាក់​នៅប្រទេសចិនរស់​នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​។

កាលពី​ថ្ងៃចន្ទទី ២០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិ​.ជំនាញបានជូនម្តាយជនរងគ្រោះ ទៅនាយកដ្ឋានប្រឆាំងការជួញដូរ ក្រសួងការបរទេស ដើម្បីបំពេ​ញបែបសុំអន្តរាគមន៍ទៅប្រទេសចិន​ អគ្គកុងស៊ុលនៅខេត្ដប្រទេសចិន​ ដេីម្បី​ស្វែង​រកជនរងគ្រោះ​ តាមព័ត៌មាន​ចុងក្រោយ​ police ចិនបានរកឃេី​ញ​និងបញ្ជូនជនរងគ្រោះមកទីស្នាក់ការ​ ប៉ុស្តិ៍​សុវត្ថិភាព​ដេីម្បី​បន្ដនីតិវិធី បំពេញ​បែបបទ​បញ្ជូន​មកប្រ​ទេ​សកម្ពុជា៕​

#លទ្ធផលជាក់លាក់​រង់ចាំការជូនដំណឹងពីក្រសួង​ពាក់ព័ន្

 

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!