ភ្នំពេញ÷ នៅលើផេកនៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១នេះសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឲ្យលោកកើតរិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តីប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភានិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីនិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ខ្ញុំបានប្រគល់ការងារជូន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិ២ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ។ពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ ទើបអាចអនុម័តបាន។ការបញ្ជាក់របស់មេដឹកនាំកម្ពុជាបានធ្វើឡើងបន្ទាប់ពីលោកសម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ថាសម្តេចហ៊ុន សែន បានទិញលិខិតឆ្លងដែននិងបានទទួលសញ្ជាតិ ពីប្រទេស(Cyprus)ដែលជាកោះមួយនៅទ្វីបអឺរ៉ុប៕
សម្តេចហ៊ុនសែន៖នាយករដ្ឋមន្រ្តីប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភានិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយ
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ