ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត

កំពត៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត។

ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តពោធិ៍សាត់។

ឯកឧត្តម ជាវ តាយ បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តកំពត និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្ដេចបានក្នុងពេលដែលឯកឧត្តមបំពេញតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ ជាមួយគ្នានេះឯកឧត្តម ម៉ៅ ធនិន បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែង បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្ត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីមូលហេតុនៃការផ្លាស់ប្ដូរអភិបាលខេត្តមួយចំនួននារយៈពេលចុងក្រោយនេះ ក្នុងនោះក៏រួមមានទាំងឯកឧត្តម ម៉ៅ ធនិន ដែលបានផ្លាស់ប្ដូរមកជាអភិបាលខេត្តកំពត បន្ទាប់ពីបានបញ្ចប់អាណត្តិការងារ៨ឆ្នាំពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថាការផ្លាស់ប្ដូរទាំងនេះគឺសុទ្ធតែផ្អែកលើច្បាប់។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានស្នើថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខេត្តកំពត សូមផ្ដល់ការគាំទ្រ ឯកឧត្តម ម៉ៅ ធនិន សម្រាប់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាជន ក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត និងបានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ជាវ តាយ សម្រាប់លទ្ធផលនៃការបំពេញភារកិច្ចក្នុងរយៈពេលកន្លទៅនេះ។

ពីវេធិការអធិបតីនេះដែរ សម្ដេចបានណែឱ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ ខិតខំរួមគ្នាជាមួយឯកឧត្តម ម៉ៅ ធនិន ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវរៀនរស់ជាមួយស្ថានភាពកូវីដ-១៩ ដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក៏បានគូសបញ្ជាក់អំពីដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនរាប់ចាប់តាំងពីការចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បាននិងកំពុងដំណើរការនាពេលនេះ។

សម្ដេចបានបន្តលើកឡើងអំពីដំណើរការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធាន ពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ដែលជារឿងថ្មីថ្មោងមួយទៀតក្នុងដំណើរការកំណែទម្រ់វិមជ្ឈការ និងវិសហមជ្ឈការ។ ជាមួយគ្នានេះ សម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយ អនុវត្ត និងធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ សម្ដេចក៏បានណែនាំពិនិត្យលទ្ធភាពរៀបចំប្រឡងប្រណាំងអនុវត្តគោលនយោបាយនេះ។

សម្ដេចក្រឡាហោមក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ចំណុះរដ្ឋបាលខេត្ត ពិសេសអាជ្ញាធរមូលដ្ឋាន សូមខិតខំប្រមូលបញ្ហា មតិយោបល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងថាអភិបាលខេត្តទាំងអស់អាចពិចារណា និងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន។

សម្ដេចបានក៏បានផ្ដាំផ្ញើជាថ្មីទៀតឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាគណៈអភិបាល និងក្រុមប្រឹក្សា ខិតខំរួមគ្នាថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាក ទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!