ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំង​មុខតំ​ណែង​ អធិការនគរបាលស្រុកបសេដ្ឋ​!

ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំង​មុខតំ​ណែង​ អធិការនគរបាលស្រុកបសេដ្ឋ​!

ស្ពឺ​ ៖ នាព្រឹក​ថ្ងៃ​ ១៣​ ខែតុលា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​  និងលោក​ ឈឺន​ សុធន​ អភិបាល​ នៃគណៈអភិបាលស្រុកបសេដ្ឋ​ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំង​មុខតំ​ណែង​ អធិ​ការ​នគរបាលស្រុកប​សេដ្ឋ​  និងបំពាក់​ឋានន្ដរស័ក្ក​ ជូនដល់មន្រ្ដីកងកម្លាំងក្រោមឱវាទ​ ។ ពិធីនេះ បាន​ប្រារព្ធធ្វើឡើងនៅសា​លប្រជុំសាលាស្រុកបសេដ្ឋ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមវិធានសុខា​ភិបាល។

បន្ទាប់ពីលោកអធិការ ដែលទើបប្រកាសចូលកា​ន់​មុខតំណែងថ្មី ឡើងធ្វើការសន្យាប្តេជ្ញាចិត្តជូន គ​ណៈអធិបតី ព្រមទាំងអង្គពីធីរួចមក លោក​ ឈឺន​ សុធន​ អភិបាល​ស្រុក​បសេដ្ឋ​ លោកឧត្តមសេនីយ៍​ស្នងការនគរបាលខេត្ដ​ បានមានប្រសាសន៍ចូលរួមអបអរសាទរលោកអធិការថ្មី ដោយបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរតំណែងនៅពេលនេះ គឺជាក្រិតក្រម នៃការអនុវត្តការងារដែលចាំបាច់គេចមិនផុតពីការផ្លាស់ប្តូររបស់មន្រ្តីថ្នាក់ដឹកនៅតាមអង្គភាព ដែលជាផ្នែកមួយ នៃកំណែទម្រង់របស់នគរបាលជាតិ ដើ​ម្បីអោយមានការបោះជំហានទៅមុខ ឆ្លើ​យតបភាពជាក់ស្តែងនូវតម្រូវការការងារ ហើយក៏ឱកាស និងបទពិសោធន៍ចំពោះមន្ត្រីនគរបាលជាតិផងដែរ។

លោកស្នងការ​ បានប្រកាសគាំទ្រ និងឯកភាពនៅការសន្យាប្តេជ្ញាចិត្តរបស់លោកអធិការថ្មីដែលទើបប្រកា​សឡើងកាន់តំណែងថ្មី ហើយអ្វីដែលជាប​ញ្ហាសំខាន់ គឺការដឹកនាំអង្គភាពអោយមានវឌ្ឍន​ភាព មា​នសមត្ថភាពគ្រប់គ្រាន់ក្នុងការបំរើអោយការ​ងារ​ដឹកនាំ​បញ្ជា ពិសេស​ការបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋ​ និងសង្គមជាតិ​ កន្លង​មក​នៅអធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​  បានរងនូវភាពអរិយភាពរវាងគ្នានិង​គ្នាដោយការដឹកនាំគ្មាន​ ការ​សាមគ្គីភាព​និងការចូលរួមពីកងកម្លាំងក្រោមឱវាទ​ ពិសេស​កត្ដា​សមត្ថភាព​ របស់​ថ្នាក់​ដឹកនាំ​តែម្ដង​ អា​កប្បកិរិយា​ សិល្បៈ​នៃកា​រដឹកនាំ​ និយាយ​រួមការដឹកនាំគឺដោយភាព​ អាត្មានិយម​ អន្ដោម័ត​មិនយកគំនិតយោបល់រួមជាធំ​ដោយការអាងអំណាចនិងបុព្វសិទ្ធិរបស់ខ្នងបង្អែកដែលបានជួយជ្រោមជ្រែងបានតួនាទីមុខតំណែងកន្លងមករហូត​មានការប្ដឹងផ្ដល់ចុះកាសែតហែកហួរពីសំណាក់កូនចៅ​ មន្រ្តី​ថ្នាក់​ក្រោម​។

លោកស្នងការ​ មានប្រសាសន៍ទៀតថា ការពង្រឹងអង្គភាព គឺជាការខិតខំពង្រឹងជំនាញ ការពង្រីកវិ​សាលភាពការងារ ពិសេសជំនាញមូលដ្ឋានភូមិឃុំសង្កាត់​មានសុវត្ថិភាព​ ធ្វេីយ៉ាងណាអោយគ្របដណ្តប់គ្រប់ផ្នែក​ គ្រប់ថ្នាក់​ ពិសេស​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​។

លោកស្នងការ​ ក៏បានផ្តល់អនុសាសន៍គន្លឹះដល់អធិ​ការនគរបាល​ស្រុក​បសេដ្ឋ​ ថ្មី ថាក្នុងនាមជាមេដឹកនាំអង្គភាពត្រូវតែធ្វើជាគំរូ និងឈានមុខគេ មានសុ​ភវិនិច្ឆ័យច្បាស់លាស់ ពង្រឹងវិន័យ ពង្រឹងសាមគ្គីភា​ពផ្ទៃក្នុង មិនអាចប៉ះដៃយកដៃ ប៉ះជើងយកជើង​នោះ​ទេ ត្រូវមានមនោសញ្ចេតនា មានភាពស្និទ​ស្នាល ទន់ភ្លន់តែម៉ឺងម៉ាត់ ជាពិសេសការបែងចែក​ភារកិច្ចទទួលខុសត្រូវទៅតាមជំនាញអោយមានតម្លាភាព​ រាល់ការតែងតាំងមន្រ្ដីអោយទទួល​បានមុខតំណែងអ្វីមួយត្រូវតែមានការប្រជុំវាយតម្លៃនិង​ការយកមតិភាគច្រេីនមិនត្រូវ​យកបក្ខពួកលុយ​កាក់ជាធំ​ កត្ដា​នេះគឺនាំអោយមានបញ្ហាកេីតឡេីងគឺការ​បែកបាក់​និងគ្មានគុណភាពការងារ។

ទន្ទឹមនោះ លោកស្នងការ​ បានសង្កត់ធ្ងន់អោយយ​កចិត្តទុកដាក់ទៅលើកាងារប្រចាំបញ្ជា ការល្បាតក្នុងភូមិសាស្រ្ដ​ ការកសាង​អង្គភាព​ជម្រកស្នាក់នៅ​ទីតាំង​ធ្វើ​ការ​ ព្រោះថាការងារនេះ វាបានបង្ខិតសេ​វាបំរើអោយទៅជិតប្រជាពលរដ្ឋ ពិសេសកិច្ចអន្តរាគមន៍ សង្គ្រោះ បង្ក្រាប និងការដោះស្រាយបញ្ហាបានឆាប់រហ័ស បង្កេីនជំនឿជឿជាក់​ពីមហាជន​ ប្រជាពលរដ្ឋ​ លេីសពីនោះ​ត្រូវធ្វើបទបញ្ជាផ្ទៃក្នុង ស​ម្រាប់ប្រសិទ្ធភាពការងារ របស់ក្រុមប្រចាំបញ្ជានេះផងដែរ។

ជាចុងក្រោយ​ លោកស្នងការ​បានជំរុញអោយលោ​កអធិការថ្មី ត្រូវសិក្សារៀនសូត្រយកគំនិតល្អៗដែ​លខ្លួនធ្លាប់បម្រេីការងារកន្លងមកប្រែក្លាយទម្លាប់អាក្រ​ក់ៗ​ ពីមេដឹកនាំគឹតតែពីផលប្រយោជន៍សួនតួ​ មកជា​ប្រយោជន៍រួម​ ពិសេស​កុំអោយចរិក​ជ្រាំដែ​លបក់​បោកមកលេីទិដ្ឋភាពការងារថ្មី​ ដូច្នេះ​​ត្រូវ​​ព​ង្រឹ​ងតួនា​ទីក្នុងការគ្រប់គ្រងការប្រេីប្រាស់​បញ្ជាដឹកនាំកងកម្លាំងប្រកបដោយ​តម្លៃ​​ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!