កំពង់ស្ពឺ ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំពីចំងាយតាមរយៈ ប្រព័ន្ធវីដេអូហ្សូម ( Zoom meeting ) ដោយមានសមាសភាពអញ្ញើញចូលរួម ៖ លោក លោកស្រី ស្នងការរង ទទួលផែនការងារ ទាំង១១ និងលោក ស្នងការរង ទទួលដឹកនាំការិយាល័យជំនាញមួយចំនួនទៀត ព្រមទាំងលោក អធិការ ក្រុង ស្រុក ទាំង០៨។
ជាកិច្ចចាប់ផ្ដេីម លោកស្នងការ បានលេីកឡេីងអំពីតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលក្នុងការបំពេញបេសកកម្មជូនជាតិ ពិសេសព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ កិច្ចការពារការិយាល័យបោះឆ្នោត ដេីម្បីធានារក្សាបានសន្ដិសុខ សុវត្ថិភាព ក្នុងពេលដំណេីរការតាំងពីដំបូងរហូតដល់ការបិតបញ្ចប់នីតិវិធីប្រកាសលទ្ធផលឆ្នោតនិងការចូលកាន់មុខតំណែងរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ការចូលបំពេញការងារជាប្រក្រតី១០០%។
ដោយសារតែភារកិច្ច កាតព្វកិច្ចដ៏ច្រើននេះទេីបតំរូវឱ្យកងកម្លាំងនគរបាល ប្រធានអង្គភាពត្រូវយកចិត្ដទុកដាក់ខ្ពស់លេីបញ្ហាការងារមួយចំនួន ដែលជាការទទួលខុសត្រូវរបស់យើង ក្នុងនាមជាកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសកិច្ចការពារក្នុងពេលដំណើរការនៃការបោះឆ្នោតនៅពេលខាងមុខ បានន័យថាការពារទាំងសន្ដិសុខមូលដ្ឋាន សន្តិសុខអ្នកបោះឆ្នោត សន្តិសុខអ្នកឈរឈ្មោះបោះឆ្នោត និងគ្រប់តំណាងភាគីពាក់ព័ន្ធទាំងអស់ ដាច់ខាតត្រូវតែខិតខំពង្រឹងអោយបាននូវវប្បធម៌ដោយសេរី យុត្តិធម៌ តម្លាភាព មិនមានការបង្កអសន្ដិសុខ ឆ្លាតឱកាសពីសំណាក់ក្រុមចលនាប្រឆាំងក្នុងការប៉ុនប៉ងណាមួយ អាចបង្កចលាចលបំផ្លាញដំណេីរការបោះឆ្នោត បង្អាក់របបប្រជាធិបតេយ្យដោយចោទថាមិនសេរី អំពីលទ្ធផលបោះឆ្នោត ចំណុចនេះគឺមូលហេតុដោយសារតែសមត្ថកិច្ចកំពុងជាប់ដៃលេីកិច្ចការ ការពារ៕
កិច្ចប្រជុំត្រួតពិនិត្យពង្រឹងកំលាំងនគរបាលក្នុងការការពារតាមការិយាល័យចុះឈ្មោះបោះឆ្នោតពិនិត្យបញ្ជាីឈ្មោះបោះឆ្នោត ឆ្នាំ២០២១ និងត្រៀមឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខ
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ