ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF)

នៅព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុង យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) និងជាបេសកជនពិសេសរបស់លោកជំទាវបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។

ក្នុងជំនួបនោះ លោកបណ្ឌិត យុង យ៉ុងហូ បានអបអរសាទរចំពោះសម្ដេចតេជោដែលបានចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជាបានជាង៩០ ភាគរយ។ លោកបានមានប្រសាសន៍ថា នេះគឺជាគំរូនៃការដឹកនាំមិនសម្រាប់តែប្រទេសកូរ៉េទេ គឺពិភពលោកទាំងមូល។ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងក្តីគោរពផងពីលោកជំទាវបណ្ឌិត Hak Ja Han Moon និងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចចូលរួមក្នុងកិច្ចប្រជុំកំពូល ក្រោមប្រធានបទ សន្តិភាពនៅឧបទ្វីបកូរ៉េផង នឹងយល់ព្រមធ្វើជាសហប្រធានផង។ ក្នុងន័យនេះ បណ្ឌិត យុង យ៉ុងហួ បានគោរពជម្រាបជូន សម្ដេចតេជោ នូវវឌ្ឍនភាពនៃការរៀបចំនៃកិច្ចប្រជុំកំពូលនេះ ហើយក៏បានមានប្រសាសន៍ថា សម្ដេចតេជោមានបេះដូងសន្តិភាពក្នុងចក្ខុរបស់ប្រជាជនកម្ពុជា និងពិភពលោក សម្ដេចតេជោជាអ្នកដឹកនាំសន្តិភាពសកល។ ក្នុងន័យនេះលោកបណ្ឌិតក៏បានគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលនេះទទួលបាននូវភាពជោគជ័យ។

ជាការឆ្លើយតប  សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការពាំនាំផ្ដាំសួរសុខទុក្ខ និងក្តីគោរពពីលោកជំទាវ Hak Ja Han Moon។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់ជូនដល់បណ្ឌិត យ៉ុងហួ នូវទស្សនវិស័យពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូល ដែលកំពុងតែរៀបចំ និងបានផ្ដល់ជូននូវគំនិតផ្ដួចផ្ដើមមួយចំនួន សម្រាប់កិច្ចប្រជុំកំពូលផង សម្រាប់កិច្ចសហប្រតិបត្តិការរបស់អង្គការ UPF ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក និងក្នុងក្របខណ្ឌមេគង្គផង ។

ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី និងបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជូនដល់លោកជំទាវ Hak Ja Han Moon ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!