ខេត្តកំពង់ឆ្នាំង ថ្ងៃទី០១ខែវិច្ចកាឆ្នាំ២០២១ខាងមុខនេះនិងបើកយុទ្ធនាការដោះស្រាយទំនាស់ផ្សេងៗនិងសំណូមពរ ជូនប្រជាពលរដ្ឋទាំង៨ក្រុង.ស្រុក ក្នុងឃុំទាំង៧០ នៅក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់និងសំណូមពររបស់ប្រជាជន ក្នុងក្រុង /ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៨ ខែ១០ ឆ្នាំ២០២១ ដែលមានអភិបាលរងខេត្ត ចំនួន៦រូប និងប្រធានមន្ទីរ២រូប ដែលយុទ្ធនាការដោះស្រាយទំនាស់ នឹងចាប់ផ្ដើមនៅថ្ងៃ០១ ខែ១១ ឆ្នាំ២០២១។
១-ឯកឧត្ដម អម សុភា អភិបាលរងខេត្ត ជាប្រធាន ទទួល
បន្ទុកស្រុកបរិបូណ៌ មានក្រុមការងារចំនួន ២០ រូប ។
២-ឯកឧត្តម នៃ ចារី ទទួលបន្ទុកស្រុកជលគិរី ជាប្រធាន
មានក្រុមការងារចំនួន ២០ រូប ។
៣-លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ជាប្រធាន ទទួលបន្ទុកក្រុងកំពង់ឆ្នាំង មាន ក្រុមការងារ១៩រូប ។
៤-ឯកឧត្តម សាន់ យូរ អភិបាលរងខេត្ត ជាប្រធាន ទទួល
បន្ទុកស្រុកកំពង់លែង ដែលមានក្រុមការងារ ១៨ រូប។
៥-ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត និងជាប្រធានទទួលបន្ទុកស្រុកកំពង់ត្រឡាច មានក្រុមការងារ ១៨ រូប។
៦-លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាប្រធាន ទទួលបន្ទុកស្រុករលាប្អៀរ មានក្រុមការងារ ១៧ រូប។
៧-ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត ប្រធានទទួល
បន្ទុកស្រុកសាមគ្គីមានជ័យ ដែលមានក្រុមការងារ ១៥ រូប។
៨-លោក ឌឹម ឌនប្រធានមន្ទីរផែនការខេត្តជាប្រធានទទួល
បន្ទុកស្រុកទឹកផុស ដែលមានក្រុមការងារ ១៨ រូប ។ក្រុមការងារដោះស្រាយទំនាស់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង/ស្រុក ក្នុងខេត្តកំពង់ឆ្នាំង មានភារកិច្ចដូចខាងក្រោម: ពិនិត្យស្រាវជ្រាវនិងប្រមូលព័ត៌មានទាក់ទងនឹងករណីទំនាស់ដែលមិនស្ថិត ក្រោមសមត្ថកិច្ចរបស់តុលាការ ដែលកើតមានក្នុងដែនសមត្ថកិច្ចក្រុងស្រុកនីមួយៗ ដើម្បីពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ពិនិត្យដោះស្រាយសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយត្រូវខិតខំកៀរគរការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមការងារគ្រប់ថ្នាក់អង្គការនៃគូរអភិវឌ្ឍន៍វិស័យឯកជន
និងសប្បុរសជននានា។ក្រុមការងារត្រូវមានរបបប្រជុំនិងធ្វើរបាយការណ៍ទៀងទាត់ជូនអភិបាលខេត្ត ដើម្បីវឌ្ឍនភាពនៃការដោះស្រាយទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋបំពេញតួនាទីផ្សេងៗទៀតតាមការប្រគល់ជូនពីអភិបាលខេត្ត៕