ខេត្ដកំពង់ស្ពឺ ៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញជាវត្ដមានដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៌ ផ្សព្វផ្សាយផែនការបង្រ្កាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ (ក្មេងទំនើងក្នុងភូមិសាស្រ្ដខេត្ដ)។
អញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធបណ្ដាញវីដេអូហ្សូម លោក លោកស្រី ស្នងការរង ទទួលផែនការងារជំនាញ និងលោកស្នងការរង ទទួលបន្ទុកការងារការិយាល័យជំនាញ លោកនាយការិយាល័យ និងលោកអធិការ ក្រុង ស្រុក ទាំង ០៨ ព្រមទាំងការចូលរួមតាមប្រព័ន្ធហ្សូម លោកនាយរងការិយាល័យជំនាញ លោកអធិការរង ក្រុង ស្រុក ។
គោលបំណង ៖ ពង្រឹងផែនការ ការបង្រ្កាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត ពិសេសក្រុមក្មេងទំនើង ដែលតែងតែបង្កអសន្ដិសុខនិងលទ្ធផលស្ដីពីការអនុវត្តកិច្ចប្រតិបត្ដិការកន្លងមក។
មតិយោបល់បូកសរុបរបស់លោកឧត្ដមសេនីយ៍ទោ ស្នងការ ចុងក្រោយប្ដេជ្ញាចិត្តរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងធានារក្សាអោយបានភាពសុខសាន្ដ ក្ដីសុខក្នុងសង្គមក្នុងតំណាក់កាល ប្រទេសកម្ពុជារៀបចំដំណើរការចុះឈ្មោះ ពិនិត្យឈ្មោះ អ្នកបោះឆ្នោត ឆ្នាំ២០២១ ឈានទៅធ្វេីការបោះឆ្នោតជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២២ ខែមិថុនា ថៃ្ងទី០៥ ខាងមុខ៕