ខេត្តកំពង់ស្÷ ពឺព្រឹកថៃ្ងទី០៩ វិច្ឆិកា ២០២១ពិធីបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា ឆ្នាំនេះត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំប្រារព្ធស្របពេលប្រទេសកម្ពុជាបេីកអោយដំណេីរការឡេីងវិញស្ទេីគ្រប់វិស័យបន្ទាប់ពីផ្អាកសកម្មភាពរយៈពេលជិត២ឆ្នាំកន្លងទៅនេះ ។
ពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ជាខួបលើកទី៦៨ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ បន្ទាប់ពីបានស្ថិតក្រោមការត្រួតត្រាពីបារាំងជិត១០០ឆ្នាំ។
ពិធីនេះបានប្រារព្ធឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក យឿន សុខុន មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការយោធភូមិភាគទី៣ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ និងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស។
០៩វិច្ឆិកាដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យខេត្ដកំពង់ស្ពឺ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ៕