ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី«ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
សិក្ខាសាលានេះបានរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, តំណាងក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, អ្នកជំនាញផ្នែកសារព័ត៌មាន មន្ត្រីគម្រោង យូណេស្កូ ព្រមទាំងបណ្តាអ្នកសារព័ត៌មានជាងច្រើននាក់។
គួរជម្រាបថាអង្គសិក្ខាសាលានេះប្រារព្ធធ្វើឡើងដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន បង្កើនចំណេះដឹងឆ្លើយតប ទៅនឹងក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន តតិយុត្តនានា និងការអនុវត្តការងារប្រកបដោយ វិជ្ជាជីវៈ៕