ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ទីតាំងសង្វៀនជល់មាន់ និង អាប៉ោង លំដាប់វីអាយភី ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែប្រមូលផ្ដុំពលរដ្ឋខ្មែរ មកពពាក់ពពូនគ្នាលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ …..

ទីតាំងសង្វៀនជល់មាន់ និង អាប៉ោង លំដាប់វីអាយភី ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែប្រមូលផ្ដុំពលរដ្ឋខ្មែរ មកពពាក់ពពូនគ្នាលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ …..

បន្ទាយមានជ័យ៖ ទីតាំងសង្វៀនជល់មាន់ និង អាប៉ោង លំដាប់វីអាយភី ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែប្រមូលផ្ដុំពលរដ្ឋខ្មែរ មកពពាក់ពពូនគ្នាលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។

តាមប្រភពព័ត៌មានបានបង្ហើបថា៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ខាងលើនេះ សង្ស័យថាមានខ្នងបង្អែកធំៗហើយមើលទៅ ទើបបានជាមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន (ពោលគឺ) ម្ចាស់ទីតាំងបនល្បែងខាងលើនេះធ្វើអ្វីៗស្រាច់តែអំពើចិត្ត។

យ៉ាងណាមិញ ប្រជាពលរដ្ឋជាច្រើន នៅតែទទូចស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដែលមានលោក គាត ហ៊ុល ដែលមានតួនាទីជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ជាមួយនឹងលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត សូមមេត្តាជួយចាត់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ដែលចេញដោយរដ្ឋាភិបាលកម្ពុជា។

ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើង សូមរង់ចាំការឆ្លើយបំភ្លឺពីមន្ត្រីពាក់ព័ន្ធមូលដ្ឋាន និងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!