កំពង់ស្ពឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣–ឯកឧត្តម វ៉ី សំណាង ប្រធានគណ:កម្មា ធិ កា រ សាខា បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការ ងា រអនុសាខាស្រុកថ្ពង ក្រុមកាកបាទក្រហមឃុំ និងសហការី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងនិងខ្វះខាតស្បៀង ៥៧គ្រួសារ(ធ្ងន់ ៣គ្រួសារ និងស្រាលហើយខ្វះខាតស្បៀង ៥៤គ្រួសារ) ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នាឱកាសនោះ ឯកឧត្តម ប្រធានគណ:កម្មាធិការសាខា បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងទៅ ។
ឯកឧត្តម ប្រធាន បានបន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។
សម្ភារផ្តល់ជូនគ្រួសាររងគ្រោះធ្ងន់ដោយជំនន់ទឹកភ្លៀង ក្នុង១គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម, តង់ ១,មី ១កេស ,ត្រី ខ ១យួរ ,ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ,នំធុង ១ធុង, និងថវិកាចំនួន ៥០ ០០០រៀល។
ចំពោះគ្រួសាររងគ្រោះស្រាលនិងខ្វះខាតស្បៀង ក្នុង ១គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម,មី ១កេស ,ត្រី ខ ១យួរ ,ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ,ប្រេងឆា ១ដប,នំធុង ១ធុង, និងថវិកាចំនួន ២០ ០០០រៀល៕