ខេត្តកណ្តាល: កាលពីថ្ងៃ២៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកសារព័ត៌មាន ក្នុងស្រុកម្នាក់ត្រូវបានលោកប៉ូលិសអន្តោប្រវេសន៍ នៅច្រកក្អមសំណ ស្ថិតនៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ធ្វើការឃាត់ខ្លួនទាំងបំពានច្បាប់ នាំយកទៅប៉ុស្តិ៍ និងបង្ខំឱ្យផ្តិតមេដៃនិង ធ្វើកិច្ចសន្យាទៀតផង។
ករណីខាងលើនេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មាន រូបនោះ បានឃើញនិង បានថតនៅរូបភាព សកម្មឈ្មួ ញម្នាក់ ដែលបានធ្វើសកម្មភាពលួច ដឹកជញ្ជូនបារី គេចពន្ធ (ម៉ាកបាយ័ន) ដឹកជញ្ជូនតាមម៉ូតូ ចេញពីកម្ពុជាទៅវៀតណាម ក្នុងមូលដ្ឋានច្រកក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ត្រង់ចំណុចទល់មុខប៉ុស្តិ៍កុងត្រូល នៅក្នុងវេលាថ្ងៃខែខាងលើ។
អ្នកសារព័ត៌មាន ដែលត្រូវបានប៉ូលិសអន្តោប្រវេសន៍ ឃាត់ខ្លួននោះ បានរៀបរាប់តាមដំណើររឿងថា៖ បន្ទាប់ពីរូបលោក បានថតរូបភាពសកម្មភាព ការលួចដឹកជញ្ជូនបារីរួចមក ខ្លួនក៏បានរាយការណ៍ទៅមន្ត្រីគយ នៅមូលដ្ឋានច្រកក្អមសំណ ដើម្បីសូមឱ្យអន្តរាគមន៍ តែផ្ទុយទៅវិញបែរជាគ្មានចំណាត់កាអ្វីបន្តិចសោះ។
! ស្រាប់តែមួយសន្ទុះក្រោយមកបែរជាមានកងកម្លាំងនគរបាលអន្តោប្រវេសន៍ មួយក្រុមធំមានគ្នាប្រមាណជាង១០នាក់ ជិះម៉ូតូដេញតាមគាត់ រួចក៏ស្ទាក់ផ្លូវហើយធ្វើសកម្មភាព មកដកសោរម៉ូតូ ឡោមព័ទ្ធគាត់ ដូចក្រុមចោរប្លន់ ថែមទាំងគំរាមសំឡុត ហើយពេលនោះ ក៏មានប៉ូលិសអន្តោ ប្រវេសន៍ ឈ្មោះ ប្រា ម៉េងលី មកប្រតាយប្រតប់ ឆក់យកទូរស័ព្ទ ដៃពីគាត់ជាអ្នកសារព័ត៌មានទៀតផង។
អ្នកសារព័ត៌មាន រូបនោះ បានបន្តទៀតថា៖ បន្ទាប់ពី ក្រុមប៉ូលិសអន្តោប្រវេសន៍ ឃាត់ខ្លួនគាត់យកទៅដល់ប៉ុសិ៍ អន្តោប្រវេសន៍ ពេល នោះឈ្មោះ ងួន ម៉ាដូរ៉េ តួនាទីសេនាធិការ ច្រកអន្តោប្រវេសន៍ ក៏បានបង្គាប់បញ្ជា គាត់មិនឱ្យបញ្ចេញនូវរូបភាព ដែលខ្លួនថតបាននៅក្នុងមូលដ្ឋាន ហើយថែមទាំងបង្ខំ គាត់ជាអ្នកសារ ព័ត៌មាន ឱ្យផ្តិតមេដៃធ្វើកិច្ចសន្យា ក្នុងការមិនបញ្ចេញរូបភាព។
សំណួរសួរថា៖ ហេតុអ្វីបានជាក្រុមប៉ូលិសអន្តោប្រវេសន៍ ច្រកកម្ពុជាវៀតណាម ក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ទាំងអស់នោះ នាំគ្នាមកធ្វើ សកម្មភាពឃាត់ខ្លួនអ្នកសារព័ត៌មាន លើដងផ្លូវជាសារធារណៈ ដោយគ្មានកំហុស មិនបានប្រព្រឹត្តអំពើល្មើសច្បាប់អ្វីផងនោះ។
ចំណែកឯក្រុមឈ្មួញ រកស៊ីដឹកជញ្ជូ នបារីខុសច្បាប់ បែរជាមិនទៅឃាត់មកឃាត់អ្នកសារព័ត៌មាន ដែលជាភ្នែកជាច្រមុះ របស់ អស់លោកទៅវិញ អ្នកសារព័ត៌មាន គ្រាន់ជាព្រាបនាំសារជូន ទៅថ្នាក់លើពីថ្នាក់លើ មកថ្នាក់ក្រោម តែប៉ុ ណ្ណោះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារឹទ្ឋ ធ្លាប់មានប្រសាសន៍ដោយលើកយកមាត្រា៤០ «អំពីសិទ្ធដើរហើររបស់ប្រជាពលរដ្ឋ» ដោយ ឯកឧត្តម រដ្ឋមន្ត្រីបានលើក ឡើងថា៖ «បើប្រជាពលរដ្ឋចង់ដើរហើរទៅណា ជាសិទ្ធិរបស់គេ គឺមិនចាំបាច់ជូនដំណឹង ទៅណាទេ» ក៏ប៉ុន្តែ បើសិនជាគេចង់សរសេរទាក់ទិនអំពី អាជ្ញាធរសមត្ថកិច្ចកន្លែងណា គេហ្នឹងអាចមានសិទ្ធិទាក់ទងសុំសួរ សុំការសម្ភាសន៍ ។
កាលលើកឡើង របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេះដែរ គឺធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឪកាសសិក្ខាសាលាស្តីពី «ការអនុវត្តវិជ្ជាជីវៈ និងសេរីភា ព អ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជា ណាចក្រកម្ពុជា»។
ចំពោះករណីឃាត់ខ្លួន អ្នកសារព័ត៌ មាន និង បង្ខំឱ្យអ្នកសារព័ត៌មាន ផ្តិតមេដៃនៅលើលិខិត កិច្ចសន្យាដើម្បីជាថ្នូរក្នុងការ មិនឱ្យបញ្ចេញនូវរូបភាព របស់ឈ្មួញរកស៊ីដឹកបារីខុសច្បាប់ ។
អ្នកសារព័ត៌មាន ជាច្រើនអង្គភាពចាត់ទុកករណីនេះ ជាការរំលោភបំពានលើសិទ្ធិ ដើរហើររបស់ប្រជា ពលរដ្ឋ និង បំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន យ៉ាងធ្ងន់ធ្ងរបំផុត ។
ហើយក៏ជាការ គំរាមកំហែងយ៉ាងខ្លាំង ដល់សិទ្ធិមនុស្ស នៅកម្ពុជា ដែលជាប្រទេស ប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។