ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ

កុងត្រូលជជុះរបស់លោក យូរ ប៊ុនស្រ៊ាង នៅដំណើរប្រមូលលុយធម្មតា ខណៈអាជ្ញាធរក្រុងសែនមនោរម្យ អសមត្ថភាពក្នុងការបង្ក្រាប..!!

កុងត្រូលជជុះរបស់លោក យូរ ប៊ុនស្រ៊ាង នៅដំណើរប្រមូលលុយធម្មតា ខណៈអាជ្ញាធរក្រុងសែនមនោរម្យ អសមត្ថភាពក្នុងការបង្ក្រាប..!!

ខេត្តណ្ឌលគិរី៖ មួយសប្តាហ៍ក្រោយការប្រកាសណែនាំរបស់លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី អំពីបញ្ហាកុងត្រូលជជុះអនាធិបតេយ្យនៅកណ្ដាលក្រុងសែនមនោរម្យ ហើយស្នើឲ្យអាជ្ញាធរក្រុងចាត់វិធានការបង្ក្រាបនោះ មកដល់ពេលនេះ គឺមិនទាន់ចេញជាផ្លែផ្កាអ្វីនៅឡើយ ពោលគឺកុងត្រូលជជុះរបស់មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃនៅតែដំណើរការដដែល។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តប្រចាំការនៅស្នាក់ការកុងត្រូលរបស់លោក យូរ ប៊ុនស៊្រាង នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅច្រកចេញក្រុងសែនមនោរម្យ សំដៅមកស្រុកអូរាំង នៅតែបែរក្បាលសំដៅផ្លូវដើម្បីចាំដេញរថយន្តដឹកគ្រឿងសង្ហារឹម និងដឹកទំនិញផ្សេងៗដែលមិនចូលបោកប្រាក់ឲ្យខ្លួននោះជាដដែល។ មានន័យថា បទបញ្ជាលោក ថង សាវុន មិនត្រូវបានក្រុមមន្ត្រីជាអភិបាល ឬអភិបាលរងដ៏ច្រើនសន្ធឹកសន្ធាប់នៃក្រុងសែនមនោរម្យ យកត្រចៀកស្ដាប់ និងយកមកអនុវត្តនោះឡើយ។

គួរបញ្ជាក់ថា ឆ្លៀតយកឱកាសតែងតាំងអភិបាលរងក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៥ ខែមករា កន្លងទៅ លោក ថង សាវុន អភិបាលខេត្ត បានថ្លែងរិះគន់ចំៗចំពោះកុងត្រូលជជុះអនាធិបតេយ្យនៅច្រកចេញក្រុងសែនមនោរម្យ ហើយបានស្នើសុំឲ្យអភិបាលរង ដែលទើបតែងតាំងចាត់វិធានការ។ លោកបន្តថា មានក្រុមមនុស្សដែលចាំដកតុងតាមផ្លូវ ពិសេសនៅទីតាំងអតីតមន្ទីរសូរិយោដីជាប់ផ្លូវ ជាតិលេខ៧៦ ដែលរូបភាពនេះមើលទៅពិតជាអនាធិបតេយ្យណាស់។ លោក ក៏បានស្នើឱ្យអភិបាលរងក្រុងសែនមនោរម្យទាំង ៦រូប បែងចែកការងារគ្នាធ្វើផ្ដោតលើការរៀបចំសណ្ដាប់ធ្នាប់ក្រុងឱ្យមានសោភ័ណ្ឌភាពល្អ កុំឱ្យមានរូបភាពអនាធិបតេយ្យបន្តទៀត។

ការលើកឡើងរបស់លោក ថង សាវុធ គឺសំដៅចំទៅលើមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលដាក់កុងត្រូលនៅច្រកចេញពីក្រុងសែនមនោរម្យ។ នៅខេត្ត មណ្ឌលគិរី លោក យូ ប៊ុនស៊្រាង មន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដាក់កុងត្រូលនៅច្រកចេញខេត្តមណ្ឌលគិរី និងពង្រាយកម្លាំងតាមបណ្ដាស្រុកថែមទៀត។ រថយន្តដឹកទំនិញគ្រប់ប្រភេទសុទ្ធតែត្រូវបានលោក យូ ប៊ុនស្រ៊ាង កាក់ឃាត់អោយបងប្រាក់ដោយមិនអាចលើកលែងបានឡើយ។

ប្រភពបានឲ្យដឹងថា ក្រុមលោក យូ ប៊ុនស្រាង បានដាក់រថយន្តនៅចំណុចចម្ការស្រល់ផ្លូវចូលភូមិពូតាំង នៅក្រុងសែនមនោរម្យ ដើម្បីចាំយកលុយពីរថយន្តគ្រប់ប្រភេទដឹកទំនិញ ជាពិសេសរថយន្តដឹកគ្រឿងសង្ហារឹមនានា។ រថយន្តដឹកទ្វារ បង្អួច ឬគ្រឿងសង្ហារឹមនានាចេញពីខេត្តមណ្ឌលគិរី សុទ្ធតែត្រូវចុះទៅគួរសមក្រុមមន្ត្រីនគរបាលដាក់ក្បាលរថយន្តប្រដេញរថយន្តទាំងឡាយណាដែលដឹកទំនិញហើយមិនព្រមចូលបង់ប្រាក់។

មហាជនក៏ដូចជាអ្នករកស៊ីដឹកទំនិញនានាឆ្ងល់ថា បើវាជាកុងត្រូលជជុះ ហេតុអ្វីបានជាអាជ្ញាធរក្រុងសែនមនោរម្យ ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី រួមទាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បណ្ដោយឲ្យមានពួកជជុះនៅកណ្ដាលក្រុងបែបនេះ? ឬមួយពួកនេះជាអ្នកស្វែងរកផលប្រយោជន៍ឲ្យមន្ត្រីពាក់ព័ន្ធថ្នាក់លើទាំងនោះ?.។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងជាពិសេសលោក យូរ ប៊ុនស្រ៊ាង ជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!