ខេត្តកំពត ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទពិសេស ល្បែងតាមប្រព័ន្ធ អនឡាញនៅទូទាំង ប្រទេសកន្លងមកនោះ បើយើងក្រឡេកមកមើលខេត្តកំពតវិញ ពិសេសក្នុងស្រុកកំពង់ត្រាចតែម្តង គឺកំពុងបើដំណើរការលេងភ្នាល់ រាល់ថ្ងៃ តាមទីតាំងជាច្រើននៅលើ អាយ ផេ ត និង ឡែ ប ថប តូច ៗ ផ្ទុយ ពី គោលនយោបាយ ភូមិ/ឃុំ មាន សុវត្ថិភាព របស់ រាជ រដ្ឋាភិបាលដែលបានដាក់ចេញ ។
យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។
មិនបាត់នោះទេ កំពុងតែរីកដដុះដាលខ្លាំងណាស់ក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត នូវវង់ល្បែងស៊ីសង ដូចជាឡូតូអនឡាញ និង ជល់មាន់ អនឡាញ ដែលដើមឡើយ ដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះ លេចចេញល្បែងភ្នាល់ទាំងនេះ លើ អាយផេត និង ឡែប ថប តូចៗ ទៅវិញ ។
ជាក់ស្ដែងនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មានយើង បានចុះផ្តិតយករូបភាព ចំពោះទីតាំងកំពុង បើដំណើរការលេងល្បែង ស្រែកហូរកញ្ជ្រៀវសប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅភូមិចុងសួង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះមិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។
បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។
ពលរដ្ឋ និងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងល្បែងស៊ីសង អនឡាញតាម អាយ ផេត និង ឡែប ថប តូចៗ ខាងលើនេះនឹងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពិសេសតើលោក អភិបាលស្រុកកំពង់ត្រាច និង លោក សេង សុគន្ធចាត់ អធិការស្រុកកំពង់ត្រាច ហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ? អង្គភាពសារព័ត៌មាន {ស៊ីអិនធី ហតញូយ៍}នឹងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងល្បែងស៊ីសង អនឡាញតាម អាយ ផេត និង ឡែប ថប តូចៗ មួយកន្លែងនេះ នឹងទៅជាយ៉ាងណា? ។
អង្គភាពអ្នកសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍} យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍}យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕